រឿង សោភ័ណ្ឌ ប៉ះ អ៊ីខ្យូសាំង ម្តងទៀតនៅសង្វៀនឯកភ្នំ
ក្រោយ រឿង សោភ័ណ្ឌ ឈ្នះកាលពីខែ តុលា ដោយសារកីឡាករថៃ អ៊ីខ្យូសាំង ថែមត្រូវប្រដាប់ការពារមកមានបងប្អូនជាច្រើនមិនពេញចិត្ត ចំពោះលទ្ធផលនោះ ដោយចង់អោយពួកគេទាំងពីរនេះជួបគ្នាម្តង ពេលនេះអ្វីៗបានដូចបំណងបងប្អូនហើយនាថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ រឿង សោភ័ណ្ឌ និងប៉ះ អ៊ីខ្យូសាំង ជាថ្មីនាសង្វៀនឯកភ្នំ ។ ក្រៅពីការប្រកួតរវាងអ្នកទាំងពីរនៅមានជំនួបសងសឹកមួយទៀត គឺ ឈុត សេរីវាន់ថង ប៉ះ ប្រាក់ចាន់បាន បន្ទាប់ពី វាន់ថង ធ្លាប់ចាញ់ពិន្ទុកីឡាករថៃម្នាក់នេះ ។