
ចាន់ រតនា ប្រាប់អំពីយុទ្ធសាស្រ្តដើម្បីឈ្នះ ហ្វុនលួង ខណៈដែលរូបគេមិនអាចប្រកួតជាមួយថៃនេះបាន
អ្នកប្រដាល់គុនខ្មែរ និង យុទ្ធគុនខម ចាន់ រតនា ដែលកំពុងជោគជ័យក្នុងសង្វៀន ONE Champions ពោលគឺឈ្នះ៣ប្រកួតជាប់ៗគ្នា ក្នុងចំណោម១០ប្រកួតកន្លងមក។ ការប្រកួតជោគជ័យក្នុង៣ប្រកួតចុងក្រោយនេះ បានធ្វើឲ្យអ្នកហាត់គុនខ្មែរ និង យុទ្ធគុនខម មួយនេះបានចែកចាយនូវបទពិសោធន៍ជាច្រើននៅតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកខ្មែរ មិនថា MSR SPORT រឹក៏ Sabay SPORT ជាដើម ដោយបានប្រាប់អំពីតិចនិច្ចនៃការហ្វឹកហាត់តាមផ្នែកនីមួយៗ ក៏ដូចជាមានគ្រូបង្វឹកទៅតាមផ្នែកផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាក់ស្តែងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានបងប្អូនគាំទ្រគុនខ្មែរជាច្រើនបានគូផ្គង់ឲ្យកីឡាករ ចាន់ រតនា ប្រកួតជាមួយកីឡាករថៃ ហ្វុនលួង ខណៈដែលកីឡាករបុរីរាំរូបនេះនៅមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងសង្វៀនស្រុកខ្មែរនោះទេ ហើយកាលពី២សប្តាហ៍មុនសូម្បីតែ ឡៅ ចិត្រា ក៏មិនអាចឈ្នះកីឡាករនេះដែរ។ រតនា បាននិយាយប្រាប់លោក ស៊ីថូ ណាថាន់ ក្រៅផ្លូវការថា រូបគេក៏បានឃើញបងប្អូនមួយចំនួនបានយករូបគេទៅគូផ្គង់ជាមួយកីឡាករថៃរូបនោះ តាមពិត ចាន់ រតនា ផ្ទាល់ក៏មានកូនចិត្តចង់ប្រកួតជាមួយកីឡាករថៃម្នាក់នោះដែរ តែដោយសាររូបគាត់បានជាប់កុងត្រាជាមួយស្ថាប័ន ONE Champions ចំនួន៣ឆ្នាំ ដោយខាងគេមិនតម្រូវឲ្យ ចាន់ រតនា ប្រកួតនៅទីណាទាំងអស់ ដោយត្រៀមតែហ្វឹកហាត់ប្រកួតក្នុងកម្មវិធី ONE បានហើយ។ ដូចនេះទើប រតនា មិនមានប្រតិកម្មអ្វីក្នុងការឆ្លើយតបទៅតាមសំណូមពររបស់អ្នកគាំទ្រគុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ ទោះបីជាមិនមានឳកាសដើម្បីជួបកីឡាករថៃ ហ្វុន លួង តែបើយោងតាមការទស្សនាការប្រកួតរបស់ថៃរូបនេះកន្លងមក ចាន់ រតនា បានចាប់អារម្មណ៍ថា ហ្វុនលួង គឺជាអ្នកប្រដាល់ចេះបទបែនតាមកាលៈទេសៈ មានន័យថា គេដឹងក្បាច់ដៃគូប្រកួតមុន ហើយមុនគេមកប្រកួតជាមួយយើង គេក៏បានសិក្សាអំពីយើងមុនហើយដែរ ដូច្នេះដើម្បីអាចយកឈ្នះកីឡាករថៃនេះ គឺយើងខ្លួនឯងត្រូវសិក្សាក្បាច់ថ្មីបន្ថែម មានន័យថា ត្រូវប្រើអ្វីដែលថ្មីប្រកួតជាមួយកីឡាករថៃនោះ ប្រសិនបើយើងយកក្បាច់ថ្មី បច្ចេកទេសថ្មី ទៅប្រកួតជាមួយគេ គេនឹងគាំងហើយមិនដឹងទប់ទល់យើងកន្លែងណា។ ចាន់ រតនា ក៏បានឧទារហណ៍ជាក់ស្តែងថា មុននឹងរូបគេទៅប្រកួតជាមួយដៃគូកន្លងមកនៅ ONE គឺរូបគាត់ មិនប្រើក្បាច់ដដែរៗដូចការប្រកួតមុនៗនោះឡើយ គឺត្រូវវ៉ៃបែបថ្មីទាំងអស់ ព្រោះបើយើងវ៉ៃក្បាច់ដដែរៗគេនឹងចាប់ក្បាច់យើងបាន ដូចនេះយើងមិនអាចវ៉ៃចូលគេបាននោះទេ គឺមានតែចាញ់។ បណ្តាំរបស់ ចាន់ រតនា គឺណែនាំថា បើចង់ឈ្នះ ហ្វុនលួង គឺត្រូវតែសិក្សាក្បាច់ថ្មីមកបន្ថែមលើក្បាច់ចាស់ នោះដៃគូប្រកួតនឹងមិនអាចដឹងក្បាច់យើងបាននោះទេ ហើយឳកាសឈ្នះក៏មានច្រើនផងដែរ៕