
វឌ្ឍនាកា និង ដាវ នីម អាចនឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មី
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាចំនួនពីររូបអាចនឹងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង នាថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ នាពហុកីឡដ្ឋាន ជាតិអូឡំាពិកក្នុងការជម្រុះជុំទី២ព្រឹត្តិការណា៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ។

ដាវ នីម
នាថ្ងៃទី ២៩ ខាងមុខនេះសហព័ន្ធបាល់ទាត់កម្ពុជានឹងប្រកាសឈ្មោះកីឡាករដែលជាប់ជម្រើសជាតិ ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់បឹងកេត និងខ្សែប្រយុទ្ធ ដាវ នីម របស់់ក្លិបគិរីវង់សុខសែនជ័យ អាចនឹងត្រូវបានកោះហៅ បន្ទាប់ពីជម្រុះជុំទី១ដែលកម្ពុជាឈ្នះប៉ាគីស្ថានពួកគេមិនបានបង្ហាញខ្លួន ។

ចាន់ វឌ្ឍនាកា
ដាវ នីម កីឡាករដើមកំណើតខេត្តតាកែវ ត្រូវបានកោះហៅកាលប៉ះប៉ាគីស្ថាន ប៉ុន្តែត្រូវកាត់ចេញវិញ សម្រាប់ លើកនេះគេមានភាគរយកាន់តែច្រើនក្នុងការជាប់ជម្រើសជាតិជាថ្មីម្តងទៀតដោយសារការលេងយ៉ាងល្អជាមួយក្លិប គិរីវង់ និងបានរកគ្រាប់ជាបន្តបន្ទាប់ ។ ចំណែក ចាន់ វឌ្ឍនាកា ដែលតែងតែជាប់ជម្រើសជាតិនោះបាន ខកខានការកោះហៅពេលជម្រុះជុំទី១ជាមួយ បា៉គីស្ថាន ប៉ុន្តែក្រោយចាកចេញពីលីហ្គកំពូលម៉ាឡេស៊ី មកចូលរួមជាមួយបឹងកេត វិញ កុមារមាស រូបនេះកាន់តែបង្ហាញទម្រង់ល្អដើម្បីអោយគ្រូជម្រើសជាតិបានឃើញច្រើននៅទឹកដីកម្ពុជាក្នុងការប្រកួតលីហ្គនិងពានរង្វាន់សម្តេច ហ៊ុន សែន ។
ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ ជុំទី២នេះកម្ពុជាស្ថិតនៅពូល C ដែលមាន អ៊ីរាក់ , អ៊ីរ៉ង់ , បារ៉ែន និង ហុងកុង ៕