Salah រកបាន១០០គ្រាប់នៅ Premier League
Mohamed Salah រកបានគ្រាប់ទី១០០នៅ Premier League ក្រោយទាត់គ្រាប់បើកឆាកក្នុងនាទីទី២០ នៃជ័យជម្នះ០ទល់នឹង៣របស់ Liverpool លើ Leeds United។
Fabinho ទាត់បញ្ចូលទីគ្រាប់់ទី២ក្នុងនាទីទី៥០ មុន Sadio Mane ថែមគ្រាប់ទី៣ នាទី៩០+៣។
ខ្សែបម្រើវ័យក្មេង Harvey Elliott របស់ Liverpool បានរងរបួសរបូតឆ្អឹងកជើង បន្ទាប់ពីការជែងយកបាល់ដោយ Pascal Struijk ហើយកីឡាកររបស់ Leeds រូបនេះត្រូវបានអាជ្ញាកណ្ដាលដកកាតក្រហមបណ្ដេញចេញ។
Liverpool ឡើងឈរលេខ៣មាន១០ពិន្ទុស្មើក្រុមកំពូលតារាង Manchester United និងក្រុមលេខ២ Chelsea។
នេះជាលើកដំបូងចាប់ពីរដូវកាល១៩៥៨/១៩៥៩ ដែល Leeds មិនឈ្នះសោះក្នុងចំណោម៤ប្រកួតដំបូង ដោយ៤ប្រកួតដំបូងរដូវកាលនេះ ពួកគេស្មើ២ និងចាញ់២ ឈរលេខ១៧៕