Man City មានកីឡាករ៦នាក់ជាប់ជម្រើសកីឡាករល្អ១១នាក់ប្រចាំឆ្នាំនេះ
Luke Shaw របស់ Manchester United និង Son Heung-min របស់ Tottenham Hotspur ស្ថិតក្នុងជម្រើសកីឡាករល្អ១១នាក់របស់ Premier League ឬ 2020-21 PFA Premier League Team of the Year ដែលគ្រប់គ្រងដោយ Manchester City។ គ្រប់គ្រងដោយ Manchester City ដោយសារតែក្រុមជើងឯក Premier League មានកីឡាករដល់ទៅ៦នាក់បានជាប់ឈ្មោះ គឺ Ederson, Joao Cancelo, John Stones, Ruben Dias, Kevin de Bruyne និង Ilkay Gundogan ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមកីឡាករដូចគ្នា។
Fernandes របស់ Manchester United ក៏ត្រូវបានជ្រើសរើសចូលដែរ។ ចំណែក Harry Kane របស់ Spurs ដែលរកបាន២៣គ្រាប់ និង Mohamed Salah របស់ Liverpool ដែលរកបាន២២គ្រាប់នៅលីគក៏ស្ថិតក្នុងបញ្ជីដូចគ្នា។ ទោះបានឈ្នះ UEFA Champions League និងឡើងផ្ដាច់ព្រ័ត្រ FA Cup ហើយបានលេខ៤នៅ Premier League គេមិនឃើញមានកីឡាករ Chelsea ទេ។
ទន្ទឹមនឹងនេះ គេមិនឃើញ Phil Foden ដែលបង្ហាញខ្លួនបាន៥០ប្រកួតពីគ្រប់កម្មវិធីក្នុងរដូវកាល២០២០/២០២១ ហើយជួយ Man City ឈ្នះ Premier League, League Cup និងឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ទេ។ PFA Team of the Year ត្រូវបានបោះដោយសមាជិកសមាគមកីឡាករបាល់ទាត់អាជីព និងសហជីពកីឡាករ។ មានតែ Kevin de Bruyne ទេដែលបានរក្សាទីតាំងបន្តតាំងពីរដូវកាល២០១៩/២០២០៕