ឃុន ឌីម៉ា ប្រាប់ពីក្តីបារម្ភខ្លះៗសម្រាប់ការចេញទៅប្រកួតនៅបារំាងលើកដំបូង
អ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានលើកឡើងពីក្តីបារម្ភខ្លះៗ មុនចេញទៅប្រទេសបារាំង ដើម្បី ប្រកួតដណ្តើមខ្សែក្រវាត់ជាលើកដំបូងនៅទឹកដីប្រទេសបារាំង ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែ មិថុនា ព្រឹត្តិការណ៍ Rahu Fight ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា នាក្រុង Bussy St. Georges ប្រទេសបារាំង។
ម្ចាស់មេដាយមាសស៊ីហ្គេមបានរៀបរាប់ថាសម្រាប់ការព្រួយបារម្ភមានខ្លះៗ ទីមួយ លើកដំបូងមិនទាន់ មានបទពិសោធប្រកួតក្រៅប្រទេសច្រើនហើយដៃគូក៏មិនបានដឹងច្បាស់ពី សមត្ថភាពរបស់គេ ។ ទីពីរ បញ្ហាអាកាសធាតុ និងម្ហូបអាហារក៏ជាក្តីបារម្ភខ្លះដែរព្រោះវាអាច ប៉ះពាល់ ដល់កម្លាំង ។ យ៉ាងណាក្តី នាគខ្មៅបានបញ្ជាក់ថានឹងប្រឹងប្រែអោយអស់ពី សមត្ថភាពដើម្បីយក ខ្សែក្រវាត់និងផ្សព្វផ្សាយគុនខ្មែរ អោយពិភពលោកស្គាល់ កាន់តែច្បាស់បន្ថែមទៀត ។
ឃុន ឌីម៉ា ជាកីឡាករគុនខ្មែរតែម្នាក់គត់ដែលប្រកួតដណ្តើមខ្សែក្រវាត់នៅបារាំង ជាមួយកីឡាករ បារាំង Adam Noy Larfi ខណៈ ម៉ឺន សុភា , ឡៅ ចន្ទ្រា និង ផាន់ គ្រាន់ ដែលចេញទៅ បារាំងដែរ នោះត្រឹមប្រកួតមិត្តភាពតែប៉ុណ្ណោះ ។ កីឡាករគុនខ្មែរទាំងបួននាក់បានចេញដំណើរនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៨ នឹងគ្រោងត្រលប់មក វិញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ៕