MSR វិភាគការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង មឿន សុខហ៊ុច និង ណាត់ថៈផុន ក្នុងកម្មវិធីគោជល់
សព្វថ្ងៃនេះមានបងប្អូនគាំទ្រគុនខ្មែរជាច្រើនបានជជែកគ្នាពីមួយទៅមួយ មិនថានៅខាងក្រៅរឺក៏នៅតាមសង្គមហ្វេសប៊ុកឡើយ ដោយមានអ្នកខ្លះថា មឿន សុខហ៊ុច និងឈ្នះ ណាត់ថៈផុន សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់គោជល់ តែក៏មានអ្នកខ្លះថាមិនអាចឈ្នះថៃនេះបានទេ ព្រោះគេក៏ជាម្ចាស់ខ្សែក្រវ៉ាត់គោជល់ ហើយក៏ជាជើងខ្លាំងរបស់ថៃកាលពីមុនផងដែរ។

ប្រភពរូបភាព: CNC Boxing
ថ្ងៃនេះ MSR SPORT សូមលើកយកគូនេះមកវិភាគជូនពុកម៉ែបងប្អូនពិចារណា បើខុសរឺត្រូវក៏សូមអធ្យាស្រ័យទុកជាមុន! ជាដំបូងសូមលើកយកកីឡាករថៃ ណាត់ថៈផុន មកនិយាយមុន។ កីឡាករគុនថៃដែលមកពីខេត្ត រ៉យអេតប្រទេសថៃរូបនេះពីដើមឡើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់របស់ប៉ុស្តិ៍លេខ៣ថៃកាលពីជិត១០ឆ្នាំមុខ នេះបើយោងទៅតាម Admin MSR ទៅឃើញរូបថតនៅក្លឹបផ្ទាល់តែម្តង ក្រោយៗមកទៀត គុនថៃរូបនេះក៏មកដណ្តើមបានខ្សែក្រវ៉ាត់គោជល់រាជកាលទី៣នៅស៊ីអិនស៊ី ដោយប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រឈ្នះកីឡាករឡាវ យ៉តឃុនផុង អេកបាងសៃ ក្នុងទឹកទី៣ កាលពីថ្ងៃទី២៧ ខែ២ ឆ្នាំ២០១៦។ ចាប់តាំងពីរូបគេបានឈ្នះខ្សែក្រវ៉ាត់ពីស្រុកខ្មែររួចមក ណាត់ថៈផុន ក៏បានបាត់មុខជាច្រើនឆ្នាំពីសង្វៀនស្រុកថៃ និង ស្រុកខ្មែរ ទើបតែថ្មីៗនេះតាមរយៈឪពុករបស់គេបានសុំឲ្យអ្នកដឹកនាំកីឡាករថៃលោក ថាវិន សដានឆ័យ ជួយយក ណាត់ថៈផុន មកប្រកួតនៅស្រុកខ្មែរវិញផង ព្រោះកាលវិលត្រឡប់របស់រូបគេ គឺពិបាករកសង្វៀននៅក្នុងស្រុកណាស់។ ជាមួយគ្នានេះ ណាត់ថៈផុន ក៏ធ្លាប់មានប្រវត្តិប្រកួតចាញ់ មឿន សុខហ៊ុច ចំនួន២ដងរួចមកហើយ ដោយលើកទី១ប្រកួតចាញ់ខ្មែរនៅបោយប៉ែត និងលើកទី២ប្រកួតចាញ់នៅ ស៊ីអិនស៊ី។ ចំពោះក្បាច់គុនរបស់ថៃរូបនេះវិញ គឺល្អដៃ និង ជំហររឹងមិនងាយស្រុត។
ឥឡូវយើងមកវិភាគកីឡាករគុនខ្មែរ មឿន សុខហ៊ុច វិញម្តង។ ជាង៥ឆ្នាំមុន សុខហ៊ុច គឺជាអ្នកប្រដាល់ដែលមានឈ្មោះល្បីខ្លាំង ក្រោយពីកីឡាកររូបនេះអាចដណ្តើមបានខ្សែក្រវ៉ាត់ MAX MUAY THIA យកមកស្រុកខ្មែរបាន ហើយក៏មានអ្នកសារព័ត៌ក្នុងស្រុកជាច្រើនបានចុះផ្សាយបាក់ទឹកបាក់ដីអំពីជ័យជំនៈមួយនេះ។ សម្រាប់នៅសង្វៀនស្រុកខ្មែរវិញទៀត សុខហ៊ុច ក៏ជាម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នផងដែរ ក្នុងនោះក៏ជាម្ចាស់ខ្សែក្រវ៉ាត់គោជល់ដូច ណាត់ថៈផុន ដូចគ្នា គ្រាន់តែខុសរាជកាល។ តែក្រោយៗមកទៀត ពោលគឺចាប់តាំងពីរូបគេបានរៀបអាពាហ៍ពិពាហ៍មក អ្វីៗក៏ប្លែកជាងមុន មានន័យថា សង្វៀននៅស្រុកខ្មែរជាច្រើនបានសំរុកដណ្តើមគ្នាចាប់ឈ្មោះ មឿន សុខហ៊ុន ឲ្យមកប្រកួតកម្មវិធីរបស់ខ្លួន គួបផ្សំនិងការចង់បានលុយយកទៅបង់រំលោះផ្ទះទៀតនោះ វត្តមាន សុខហ៊ុច ចាប់ផ្តើមមានការមមារញឹកខ្លាំងនៅលើសង្វៀនគុនខ្មែរ ដោយមានពេលណាខ្លះ១ខែប្រកួត៥ដងទៅ៦ដងក៏មាន ដោយសារតែបែបនេះហើយទើបធ្វើឲ្យបច្ចេកទេសរបស់ សុខហ៊ុច មានការធ្លាក់ជាងមុខ រហូតដល់ថ្នាក់ប្រធានសហព័ន្ធគុនខ្មែរបានប្រាប់ទៅ សុខហ៊ុច អោយផ្អាក់ឡើងសង្វៀនដើម្បីថែរក្សាខ្លួន។ ហើយមួយរយៈក្រោយមកនេះ តាមរយៈការមិនសូវឡើងសង្វៀនញឹកញាប់ដូចមុន កូនសិស្សរបស់លោក ណន រិទ្ធ រូបនេះចាប់ផ្តើមមានទំរង់ប្រកួតបានល្អជាងមុនច្រើន។ បើប្រៀបធៀបអាវុធអ្នកទាំង២វិញគឺ មឿន សុខហ៊ុ ល្អកែង ល្អទាត់ជើងក្រោម និងមានចិត្តសឿង ចំណែកឯ ណាត់ថៈផុន វិញ ធ្លាប់ចាញ់ សុខហ៊ុច ២ដង ហើយល្អតែដៃ និងជំហរមួយមុខ ដូច្នេះសរុបមក ការប្រកួតនេះ Admin វិភាគថា ម្ចាស់ជើងឯកគោជល់ រវាង មឿន សុខហ៊ុច និង ណាត់ថៈផុន គឺជា សុខហ៊ុច គឺជាម្ចាស់ជើងឯក៩០ភាគរយ៕ ចុះសម្រាប់ទស្សនៈបងប្អូនវិញ យល់យ៉ាងណាដែរ?