ចាប់ពីពេលនេះទៅ ព្រំ សំណាង វ៉ៃត្រឹមគីឡូ៧៥វិញហើយ !
ក្រោយផ្តួលកីឡាករថៃ ភិតសាណាន់ ត្រឹមទឹកទី២ កាលពីថ្ងៃសៅរ៍ ទី ២៧ តុលា កន្លងទៅនេះ អ្នកប្រដាល់នៃក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ព្រំ សំណាង បានបញ្ជាក់ថា ចាប់ពីប្រកួតនេះរូបគេនឹងវិលមក ប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាមវិញ ។
កូនសិស្សរបស់លោក ហង្ស សឿន លើកឡើងថា ការប្រកួតនេះគឺប្រភេទទម្ងន់ ៧៨ គីឡូក្រាម ដូចនេះចាប់ពីប្រកួតនេះទៅរូបគេនឹងប្រឹងហាត់ហើយប្រកួតត្រឹមទម្ងន់៧៥ គីឡូក្រាម ដើម្បីមានឱកាសឡើងប្រកួតអោយបានញឹកជាងនេះ ព្រោះបើគីឡូលើទី៧៥គឺពិបាករកដៃគូប្រកួត ធ្វើអោយមិនសូវបានឡើងសង្វៀននោះទេ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រំ សំណាង មានទម្ងន់ ៧៨ ទៅ ៨០ គីឡូក្រាម ខណៈពីមុនរូបគេ ប្រកួតតែគីឡូ ៧៥ តែប៉ុណ្ណោះ ដូចនេះចាប់ពីប្រកួតថ្ងៃនេះទៅអ្នកប្រដាល់ខេត្តកំពង់ស្ពឺ តាំងចិត្ត កំណត់ប្រកួតត្រឹមទម្ងន់ដើមខ្លួនវិញ ៕