បណ្តឹងរបស់ សុខ ធី បានដល់ដៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរហើយ(មានវីដេអូ សុខ ធី តវ៉ា និង និយាយ)
ក្រោយពីមានការតវ៉ានឹងបានដាក់ពាក់បណ្តឹងមកកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅពេលនេះសំណុំរឿងការប្រកួតរវាង សុខ ធី (កាកា) និង ធ្នូសឹកឡេក បានជូនទៅដល់ដៃប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយ ហើយឆាប់ៗនេះនឹងមានការប្រជុំនឹងដាក់ពិន្ទុម្តងទៀតដោយមើលរូបភាពសារឡើងវិញនេះបើយោងតាមការជូនដំណឹងពីលោកគ្រូ មាស សុខគ្រី ។
សូមបញ្ជាក់ថាលោកគ្រូ សាន់ សៅយ៉ាន់ គ្រូបង្វឹករបស់កីឡាករ សុខ ធី ហៅ កាកា បានដាក់ពាក្យប្តឹងតវ៉ា ក្រោយមិនពេញចិត្តចំពោះលទ្ធផល ដែលចៅក្រមកាត់ក្តីឲ្យកូនសិស្សរបស់លោកចាញ់កីឡាករថៃដោយពិន្ទុ ពោលគឺលទ្ធផលមិនឯកច្ឆ័ន៣ទល់២ហើយភ្លាមៗនោះគ្រូបង្វឹករបស់គេ គឺលោក សាន់ សៅយ៉ាន់ ដែលមិនពេញចិត្តចំពោះការកាត់ក្តីនេះ បានដាក់ប្តឹងតវ៉ាទៅកាន់គណៈកម្មការរៀបចំ ដើម្បីសុំត្រួតពិនិត្យការប្រកួតឡើងវិញ។
កីឡាករគុនខ្មែរដែលមកពីខេត្តបន្ទាយមានជ័យរូបនេះបានរៀបរាប់ប្រាប់ MSR ថា៖(ខ្ញុំមើលទៅគឺមិនសមចាញ់នោះទេ ព្រោះខ្ញុំវាយចូលច្រើន និងវាយឲ្យអាជ្ញាកណ្តាលរាប់កីឡាករថៃនៅទឹកទី២ទៀតផង។ ទោះបីទឹកទី៤និង៥ ខ្ញុំថយក៏ពិតមែន តែគេធ្វើអ្វីខ្ញុំមិនបាននោះទេ ចឹងគ្រូរបស់ខ្ញុំដាក់ពាក្យបណ្តឹងបែបនេះក៏ចង់ស្វែករកយុត្តិធម៌នឹងកត្តិយសឲ្យខ្ញុំមកវិញដែរ)។
ជាមួយគ្នានេះផងដែរ នេះក៏មិនមែនជាលើកទី១នោះទេ ដែលលោកគ្រូសាន់ សៅយ៉ាន់ ដាក់ពាក្យបណ្តឹងនោះ តាមពិតទៅនៅពេលដែល សុខ ធី ចេញទៅប្រកួត One Champions នៅក្រៅស្រុកដែលដឹកនាំដោយលោក ហ៊ុន ចាន់រាជ ក៏ធ្លាប់ជួបរឿងបែបនេះផងដែរ ហើយនាពេលនោះគឺខាង សុខ ធី ជាអ្នកឈ្នះនឹងទទួលប្រាប់សំណងពី One Champions ចំនួន៥ពាន់ដុល្លារ នេះបើយោងតាមការនិយាយរបស់ សុខ ធី ៕(មានវីដេអូ សុខ ធី តវ៉ា និង និយាយ)