Thai Fight ៖ ដៃគូ សែនឆ័យ ធ្លាប់ចាញ់ សុខហ៊ុច ខណៈដៃគូ គិតិ ធ្លាប់ស្មើ ថា សារុន
Thai Fight ជាកម្មវិធីធំមួយរបស់ប្រទេសថៃដែលតែងតែរៀបចំឡើងរាល់ខែទាំងក្នុងស្រុក និង ក្រៅស្រុក ដែលក្នុងនោះពួកគេមានកីឡាករថៃខ្លាំងៗជាច្រើនដែលជាតារាប្រចាំកម្មវិធី តែងតែឡើងប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសផ្សេងៗ ។
ជើងខ្លាំងរបស់ថៃជាច្រើនដែលប្រចាំនៅសង្វៀនមួយនេះពួកគេតែងតែផ្តួលដៃគូបានដោយជោគជ័យ ហើយភាគតិចខ្លាំងណាស់ដែលភ្លាត់ចាញ់ដៃគូក្នុងការឡើងសង្វៀនរបស់ពួកគេ ។យ៉ាងណាបើយើងមើលដៃគូរបស់តារាថៃហ្វៃភាគច្រើនមានសមត្ថភាពមិនខ្លាំងណាស់ណានោះទេ ពោលកីឡាករខ្លះក៏ធ្លាប់មកប្រកួតនៅកម្ពុជាផងដែរ ដោយធ្លាប់ទាំងចាញ់កីឡាករគុនខ្មែរទៀតផង ។
ក្នុងនោះយ៉ាងសូមលើកយកកម្មវិធី Thai Fight ដែលរៀបចំឡើងនៅខេត្តនរគរាជសីម៉ា ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ អ្នកប្រដាល់អ៊ីតាលី Pasquale ដែលជាដៃគូរបស់អ្នកប្រដាល់ថៃ គិតិ ស.ច.ដែនរាក់យ៉ង ដែលធ្លាប់ឈ្នះ ធឿន ធារ៉ា នោះធ្លាប់ស្មើពិន្ទុជាមួយអ្នកប្រដាល់គុនខ្មែរ ថា សារុន កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ នៅ CNC ហើយពេលនេះគេត្រូវប៉ះ គិតិ លើប្រភេទទម្ងន់ ៦៩ គីឡូក្រាមឯណ្ណោះ ។
យើងចាប់អារម្មណ៍មួយគូទៀតគឺខ្លាចាស់ដ៏ល្បីរបស់ថៃ សែនឆ័យ គឺត្រូវប្រកួតជាមួយអ្នកប្រដាល់អឺរ៉ង់ Jamal Madani ដែលធ្លាប់ចាញ់ពិន្ទុ មឿន សុខហ៊ុច នៅ ស៊ី អ៊ិន ស៊ី កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ៕