ពិតជាស្តាយ!សង្ឃឹមថានឹងមានលើកក្រោយចុះ
ព្រឹត្តិការណ៌ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទទឹងរង់ចាំទស្សនារវាង ឡៅ ចន្រ្ទា នឹង កីឡាករគុនថៃ កង មឿងឆាង នោះត្រូវបានផ្លាស់ប្តូរហើយ ដោយខាងភាគីថៃជាអ្នកដូរ។ បើយោងតាមសំដីរបស់អ្នកដឹកនាំកីឡាករថៃមកប្រកួតស្រុកខ្មែរលោក ថាវិន សដានឆ័យ និយាយថា មិនមែន កង មឿងឆាង ក្លាច ឡៅ ចន្រ្ទា នោះទេ តែដោយសារតែលោកបានទាក់ទងជាលក្ខណឯកជន ដើម្បីយកកីឡាករថៃនោះមកប្រកួតជាមួយកីឡាករគុនខ្មែរ ដោយលោកមិនបានជូនដំណឹងដល់ម្ចាស់ក្លឹបគេនោះទេ។
ម្យ៉ាងវិញទៀតសារព័ត៌មានកីឡានៅស្រុកខ្មែរ បានចុះព្រោងព្រាតអំពីជំនួបពួកគេទាំង២នោះ ទើបដំណឹងនេះបានលិចលឺទៅដល់ម្ចាស់ក្លឹបរបស់ កង មឿងឆាង ហើយម្ចាស់ក្លឹបរបស់គេក៏មិនអនុញ្ញាតឲ្យមកប្រកួតដែរ ដោយត្រូវទុកកំលាំងទៅវៃនៅបាងកកវិញ។ លឺដំណឹងនេះហើយ ពិតជាធ្វើឲ្យបងប្អូនដែលចង់ទស្សនាការប្រកួតនេះប្រាកដជាខកចិត្តជាមិនខាន សូម្បីតែខាងអ្នករៀបចំកីឡា CBS ក៏មានការស្តោកស្តាយផងដែរ។
ជាមួយគ្នានេះតួដែលត្រូវមកជំនួស កង មឿងឆាង គឺកីឡាករ នឹង ត្រាក់កាន៕