ទស្សនាវីដេអូកីឡដ្ឋាន Real Madrid ថ្មីមានដំបូលបិទបើកដែលត្រូវចំណាយពេល៣ឆ្នាំដើម្បីសាងសង់រួច
ក្រុមអធិរាជស Real Madrid បានបង្ហាញគំរូអំពីការរៀបចំកីឡដ្ឋាន Santiago Bernabeu ថ្មីដែលមានដំបូលបិទបើក ដែលត្រូវចំណាយប្រាក់ប្រមាណ៤៧០លានផោន។
ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញមួយនេះបានប្រកាសពីគម្រោងផ្លាស់ប្ដូរកីឡដ្ឋានរបស់តាំងពី៤ឆ្នាំមកម៉្លេះ ប៉ុន្តែមានបញ្ហាខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះអ្វីៗបានកើតឡើងជាការពិតហើយ ដោយប្រធានក្លឹបលោក Florentino Perez បានបង្ហាញគម្រោងអភិវឌ្ឍន៍កីឡដ្ឋានទៅកាន់សមាជិកទាំងអស់។
កីឡដ្ឋានថ្មីនឹងមិនបន្ថែមកៅអីអង្គុយដែលមានបច្ចុប្បន្ន៨ម៉ឺនកន្លែងទេ តែមានដំបូងអាចបិទបើកបាន ដោយគម្រោងរៀបចំថ្មីអាចនឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយត្រូវចំណាយពេល៣ឆ្នាំកន្លះដើម្បីសាងសង់រួច៕
ទស្សនាវីដេអូ៖
The new Santiago Bernabéu Stadium
?? The NEW & FUTURE Estadio Santiago Bernabéu.
Posted by Real Madrid C.F. on Tuesday, September 25, 2018