រឿង សោភ័ណ្ឌ មិនបានរួមដំណើរទៅភូមាជាមួយ ពេជ្រ ម្ទេសខ្មាំង និង ហ៊ុន ច័ន្ទរាជ្យ
កាលពីយប់មិញជាថ្ងៃដែលអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ត្រូវចេញ ដំណើរទៅទឹកដីប្រទេសភូមា ដើម្បីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ។
ក្នុងការចេញទៅនោះអ្នកលេងគុនខ្មែរពីរនាក់រួមទាំងគ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានធ្វើដំណើរទៅដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញទៅហើយ ប៉ុន្តែក្រុម អ្នកត្រួតពិនិត្យលិខិតឆ្លងដែនបានប្រាប់ថា ម្ចាស់ខ្សែក្រវាត់៩គ្រឿង រឿង សោភ័ណ្ឌ មិនអាចទៅបានទេ ពីព្រោះ លិខិត ឆ្លងដែនរបស់គេបានផុតកំណត់ប្រហែល៤ថ្ងៃ ស្របពេលគេត្រូវឡើងយន្តហោះម៉ោង ១១ និង ៣០ នាទី ។
បញ្ហានេះធ្វើអោយ ពេជ្រ ម្ទេសខ្មាំង និង ហ៊ុន ច័ន្ទរាជ្យ ត្រូវចេញដំណើរទៅមុន ខណៈកណ្តាប់ដៃភ្លើង ជើងរន្ទះ ត្រូវរង់ចាំពន្យាលិខិតឆ្លងដែនរបស់គេនៅថ្ងៃនេះ រួចបានចេញដំណើរទៅតាមក្រោយនៅយប់ នេះតែម្តង ។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ និង ពេជ្រ ម្ចេសខ្មាំង នឹងបង្ហាញវត្តមានលើកដំបូង ក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ដោយត្រូវតតាំងកីឡាករម្ចាស់ផ្ទះរៀងៗខ្លួន៕ អត្ថបទ៖ជោគជ័យ