បើមិនប្រែប្រួលទេ ថុល ថេង និង កាំង ម៉េងហុង ជួបគ្នាម្តងទៀតនៅខែធ្នូប្រកួតដណ្តើមប្រាក់លាន
បន្ទាប់ពីកីឡាករវ័យក្មេងគុនខ្មែរទាំង២ប្រកួតឈ្នះចាញ់គ្នាដោយពិន្ទុរវាង ថុល ថេង និង កាំង ម៉េងហុង នៅសង្វៀន PNN រួចមក បើមិនប្រែប្រួលទេអ្នកទាំង២នឹងជួបគ្នាឆាប់ៗខាងមុខនេះម្តងទៀត។ បើយោងតាមការសរសេរលើទំព័រហ្វេសបុករបស់លោក ចាន់ មករា ដែលជាអ្នករៀបចំការប្រកួតដណ្តើមប្រាក់លានដេននីក្វាន់ លោកបានសរសេរថា បើមិនមានការប្រែប្រួល ប្អូនទាំង២(កាន់ ម៉េងហុង និង ថុល ថេង) នឹងប្រកួតគ្នាដណ្តើមប្រាក់លាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកម្មវិធីដណ្តើមប្រាក់លានដេននីក្វាន់។
គួរបញ្ជាក់ថា កីឡាករ កាំង ម៉េងហុង ដែលប្រកួតចាំពិន្ទុ ថុល ថេង មានអារម្មណ៍តូចចិត្តបន្តិចបន្តួចក្រោយពីប្រកួតចាញ់ ព្រោះរូបគេក៏បានសរសេរសុំទោសទៅកាន់ប្រិយ៍មិត្តរបស់គេ ដោយគេធ្វើមិនបានល្អ តែនេះគឺជាដំណឹងដ៏ប្រសើរឡើងវិញ ព្រោះអាចជួបគ្នាម្តងទៀត ហើយក៏ជាការប្រកួតដណ្តើមប្រាក់លានផងដែរ។សូមបញ្ជាក់ នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ នៅសង្វៀនបែនកាក់គុនខ្មែរ នឹងមានរៀបចំការប្រកួតដណ្តើមប្រាក់លានជាលើកទី៣រវាង ថុល ថេង និង កាំង ម៉េងហុង រួមទាំងការប្រកួតគូថ្នាលគុនខ្មែរជាច្រើនទៀត ហើយក៏មានធ្វើការផ្សាយផ្ទាល់តាម Page OBN ផងដែរ៕