គ្រូបង្វឹក Jose Mourinho បង្ហើបថាខ្លួនបាត់បង់ជំនឿចិត្តពេលដឹកនាំនៅ Manchester United
កាលពីថ្ងៃអង្គារសប្តាហ៍មុន Tottenham Hotspur បានបណ្តេញលោក Mauricio Pochettino ចេញពីក្រុម ហើយបានប្រកាសតែងតាំងលោក Jose Mourinho ជាអ្នកចាត់ការថ្មីរបស់ពួកគេនៅក្នុងថ្ងៃពុធលើកិច្ចសន្យាដែលនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់រដូវកាល ២០២២-២០២៣ ។
សម្រាប់ការដឹកនាំប្រកួតដំបូងនៅ Premier League គ្រូបង្វឹករហស្សនាម The Special One បានដឹកនាំក្រុមឈ្នះ West Ham ៣ទល់នឹង២ ដែលជាជ៍័យជម្នះក្រៅដីលើកដំបូងរបស់ Spurs ផងដែរនៅរដូវកាលនេះ។
នៅសន្និសិទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត បុរសជនជាតិព័រទុយហ្គាល់ ត្រូវបានអ្នកការសែតចោទសួរសារជាថ្មីម្តងទៀតអំពីយុទ្ធសាស្រ្តក្នុងការដឹកនាំក្រុមថ្មី ដោយលោកបាននិយាយថា លោកបានបាត់បង់ជំនឿចិត្តនិងយុទ្ធសាស្រ្តខ្លះៗក្នុងអំឡុងពេលដឹកនាំនៅ Manchester United ដោយសារតែលោកមានអារម្មណ៍មិនសប្បាយចិត្តខ្លះៗ។
គួររំលឹកថា លោក Jose Mourinho ត្រូវបាន Manchester United បញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុនក្រោយពីដឹកនាំក្រុមមិនសូវបានលទ្ធផលល្អ បើទោះបីជាឈ្នះពានរង្វាន់បានចំនួន៣ក្តី។