
លោកគ្រូ ហង្ស សឿន ប្រាប់យុទ្ធសាស្រ្តដល់ ឡៅ ចិត្រា ត្រៀមប្រកួតជាមួយ ហ្វុនលួង(មានវីដេអូ)
ស្របពេលដែលកីឡាករគុនខ្មែរ ឡៅ ចិត្រា បានបង្ហើបថាកីឡាករថៃ ហ្វុនលួង ល្អបិទនិងអាវុធធ្ងន់ ខណៈដែលរូបគេនឹងប្រកួតឲ្យអស់ពីសមត្ថភាពនៅលើសង្វៀន កម្ពុជា សង្វៀនគុនខ្មែរ នាព្រឹកថ្ងៃសៅរ៍ ទី ២៧ កក្កដា ឆ្នាំ ២០១៩ នេះ នាសង្វៀន CBS ម៉ោង ៨:៣០ នាទីព្រឹក។ ជាមួយគ្នានេះលោកគ្រូ ហង្ស សឿន ដែលជាលោកគ្រូធំក្នុងក្លឹបឆ័ត្រយោង៩១១ ក៏បានប្រាប់ MSR ឲ្យដឹងដែរថា៖ វាមិនពិបាកសម្រាប់ ឡៅ ចិត្រា ទេ ដ៏រាបណាយើងបានសិក្សាដឹងអំពីយុទ្ធសាស្រ្តដៃគូប្រកួតយើងច្បាស់ ម្យ៉ាងវិញទៀតខ្ញុំបានត្រៀមយុទ្ធសាស្រ្តឲ្យកូនសិស្សរបស់ខ្ញុំត្រៀមឡើងសង្វៀននៅចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកគ្រូ ហង្ស សឿន ក៏បានប្រាប់ចំណុចមួយចំនួនទៀតដែលជាលក្ខណពិសេសរបស់ ហ្វុនលួង ឲ្យដឹងដែរថា កីឡាករថៃរូបនេះគេពូកែថយនឹងទាត់ស្កាត់យកពិន្ទុ ដូចនេះនៅពេលដែលយើងដើរចូលវាយគេ ត្រូវរក្សាជំហរជើងខាងមុខឲ្យស្រាល ហើយទំងន់ទាំងប៉ុន្មានត្រូវទុកនៅជើងខាងក្រោយ មានន័យថា បើគេទាត់ជើងខាងមុខយើង គឺយើងមិនងាយដួលខូចជំហរ និងអាចលើកជើងរងបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទាក់ទង់ទៅនឹងក្បាច់របស់ ឡៅ ចិត្រា មួយរយៈនេះវាយកាចវិញ លោកគ្រូក៏បានប្រាប់បន្ថែមឲ្យដឹងទៀតថា រាល់កូនសិស្សរបស់លោក មិនមែនតែ ចិត្រា ម្នាក់ឯនោះទេ ពោលគឺសឹងតែរាល់គ្នា ដោយលោកតែងតែប្រដៅថា រាល់ការប្រកួតគឺហាមយោគយល់ទៅលើដៃគូជាដាច់ខាត បើផ្តាច់បានគឺត្រូវតែផ្តាច់ ម្យ៉ាងវិញទៀតថ្ងៃក្រោយបើគេជួបយើងម្តងទៀត គូប្រកួតក៏ញញឹតយើងផងដែរ៕ (មានសំដីរបស់លោកគ្រូ ហង្ស សឿន មានប្រសាសន៍នៅខាងក្រោមនេះ…)