
លោក Sarri មានដំណឹងល្អសំរាប់អនាគតវែងឆ្ងាយរបស់ Paulo Dybala
អនាគតរបស់កីឡាករ Paulo Dybala អាចនិងមានភាពល្អប្រសើរឡើងវិញ ក្រោយពីគ្រូបង្វឹងជនជាតិអ៊ីតាលីចូលមកកាន់ដំណែងជាអ្នកចាត់ការនៅរដូវកាលថ្មីនេះ។
ស្របពេលដែលស្ថានការណ៏តានតឹងខ្លាំងសំរាប់ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន ចំពោះការបាត់បង់ជំរើស១១នាក់កាលពីរដូវកាលមុន ក៏ដូចជាត្រូវបានក្លឹបផ្សេងៗចង់បានរូបគេនោះ ពេលនេះលោក Maurizio Sarri បានប្រកាសថា លោកមានវិធីជាច្រើនសំរាប់អោយ Paubo Dybala បានចូលលេងគ្រប់គ្រាន់ជួយសេះបង្កង់ Juventus នៅរដូវកាលថ្មីខាងមុខនេះ។
ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Massimiliano Allegri ក្នុងរដូវកាលមុន កីឡាករវ័យ២៥ឆ្នាំ ស៊ុតបញ្ចូលទីបានតែ៥គ្រាប់ប៉ុណ្ណោះសំរាប់ការបង្ហាញខ្លួន៣០ប្រកួតក្នុងក្របខ័ណ្ឌ Serie A ដែលនេះជាស្ថិតិមិនធ្លាប់មាននោះទេសំរាប់ Dybala ចាប់តាំងពីចូលលេងអោយសេះបង្កង់កាលពីឆ្នាំ ២០១៥។
បើទោះជា Gonzalo Higuain ត្រឡប់មកកាន់ Juventus វិញក៏ដោយ ក៏លោក Sarri នៅតែអះអាងថា Dybala និងមានឳកាសគ្រប់គ្រាន់សំរាប់បង្ហាញខ្លួននៅរដូវកាលក្រោយ។
ក្រោយចប់ព្រឹត្តិការណ៏ Copa America កាលពីពេលថ្មីៗនេះ Dybala មិនបានចូលរួមការប្រកួតវិស្សមកាលក្នុងតំបន់អាស៊ីជាមួយ Juventus នោះទេ ដោយចង់ដកឃ្លាសំរាកត្រៀមខ្លួនសំរាប់រដូវកាលថ្មីវិញ៕