ប្រម៉ូទឺថៃ និង ស៊ីងមុន្នី មិនសប្បាយចិត្តចំពោះការដាក់ពិន្ទុ
ការប្រកួតដ៏ជក់ចិត្តនឹងមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនកម្ពុជា រវាងកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ និង កីឡាករថៃ ស៊ីងមុន្នី បានបង្ហាញឲ្យច្បាស់ថា កណ្តាប់ដៃភ្លើង ជើងរន្ទះ ប្រកួតឈ្នះពិន្ទុកីឡាករថៃ ស៊ីងមុន្នី ខណៈដែលមុនការប្រកួតមកដល់ គុនថៃរូបនេះបានបង្ហាញមហិចតាចង់ផ្តួល រឿង សោភ័ណ្ឌ ឲ្យផ្អើលស្រុកខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ផ្ទុយមកវិញ ស៊ីងមុន្នី គឺជាអ្នកចាញ់ ហើយចំពោះអ្វីដែលកីឡាករថៃរូបនេះធ្លាប់បាននិយាយទៀតថា មិនដែលប្រកួតចាញ់អ្នកដែលពូកែប្រើដៃតែមួយច្រកនោះ ទីបំផុតក៏អស់អំនួតត្រឹមនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយនឹងជ័យជំនះរបស់ រឿង សោភ័ណ្ឌ នេះដែរ ខាងប្រម៉ូតឺថៃក៏បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា៖ លោកខំហៅ ស៊ីងមុន្នី ពីស្រុកចិនដើម្បីមកជួយលោកប្រកួតជាមួយ រឿង សោភ័ណ្ឌ តែលទ្ធផលគេមិនឲ្យឈ្នះ ហើយលោកមានការព្រួយបារម្ភថានឹងពិបាកហៅកីឡាករថៃខ្លាំងៗផ្សេងទៀតមកប្រកួតព្រោះតែការដាក់ពិន្ទុ។ ចំណែកឯ ស៊ីងមុន្នី ក៏បានសរសេរដែរថា អរគុណលោកគ្រូ ថាវិន ចាញ់លើកនេះមិនអីទេ ធ្វើម៉េចបើយើងមកប្រកួតក្នុងទឹកដីរបស់គេ ចឹងមានតែធ្វើចិត្ត។
ជាមួយនឹងការបង្ហោះសារនេះផងដែរ ត្រូវបានអ្នកផ្សេងទៀតយល់ថា នេះគឺគ្រាន់តែជាការសរសេរលួងចិត្តកីឡាករ ស៊ីងមុន្នី និងការពាររូបលោកពីការរិះគន់ពីសំណាក់ជនជាតិថៃផងដែរ៕