Aaron Ramsey សោកស្តាយចំពោះការទាត់បាល់បន្ថែមរបស់ Cristiano Ronaldo បញ្ចូលទី
(BC-99)
Aaron Ramsey បានបន្ទោសខ្លួនឯងចំពោះការទាត់បាល់បន្ថែមរបស់ Cristiano Ronaldo ក្នុងជ័យជម្នះ ២-១ របស់ក្រុម Juventus ទៅលើក្រុម Lokomotiv Moscow ។
Ronaldo អាចឈានដល់កំណត់ត្រានៃការទាត់បាល់ Free kick ក្នុងក្របខ័ណ្ឌ Champions League អោយក្រុមសេះបង្កង់ Juventus ជាលើកដំបូង តែក៏ត្រូវបាត់បង់ឱកាសនេះទៅវិញនៅពេលដែលបាល់ Free kick របស់ខ្លួនបានចូលទីស្ទើរតែ៩០%ទៅហើយ តែត្រូវមិត្តរួមក្រុម Aaron Ramsey យកជើងទៅទាត់បន្ថែមធ្វើអោយគេមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីគ្រាប់នេះទៅវិញ។
នៅពេលដែលដឹងខ្លួនថាបានបង្ករកំហុស បុរសសញ្ជាតិវែលស៍ក៏បានប្រញាប់ចេញមកសុំទោសដល់ Cristiano Ronaldo នូវទង្វើដោយអចេតនារបស់ខ្លួនដោយបាននិយាយនូវពាក្យសុំទោស ព្រោះវាជាសភាវគតិរបស់ខ្លួនក្នុងនាមជាអ្នកបញ្ចប់ទី និងដើម្បីអោយប្រាកដថាវាពិតជាចូលទី។
Aaron Ramsey មិនបានសម្តែងប្រតិកម្មអវិជ្ជមានចំពោះការដាក់បន្ទុកថាគេបានលួចគ្រាប់បាល់បញ្ចូលទីរបស់ Ronaldo ឡើយ។ នៅក្នុងគណនី IG គេបានសរសេរថា វាជាកំហុសដោយអចេតនា គេមានអារម្មណ៍ថាខុសឆ្គង ដូចនេះគេសូមអភ័យទោសចំពោះទង្វើមួយនេះ។