
ឃុន ឌីម៉ា វិលចូលហ្វឹកហាត់វិញ ប៉ុន្តែដៃមិនទាន់ប្រើបាន
ក្រោយពីដកដែកចេញពីរបួសដៃប្រកបដោយសុវត្ថិភាពជិតមួយខែកន្លងមកពេលនេះអ្នក ប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានវិលចូលសង្វៀនហ្វឹកហាត់វិញបានហើយ ប៉ុន្តែដៃរបស់គេនៅ តែមិនទាន់ប្រើបាន ពោលការហាត់របស់ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រើបានតែជើង និងចលនារាង្គកាយតិចតួចប៉ុណ្ណោះ ។

ឃុន ឌីម៉ា
តាមការអោយដឹងរបស់អនុសេនីយ៍ត្រីប្រចាំកងរាជអាវុធរូបនេះថា ស្ថាភាពដៃរបស់ គេមិនទាន់ប្រើប្រាស់បាននោះទេ ក្រោយដកដែកជិតមួយខែកន្លងមក ខណៈការហាត់គឺ ប្រើបានតែជើងប៉ុណ្ណោះ ហើយក៏មិនទាន់ដឹងច្បាស់ថារបួសដៃនេះអាចប្រើបាន១០០ ភាគរយនាពេលណាដែរ ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថាប្រហែលមួយខែកន្លះអាចប្រើប្រាស់បាន ។

ឌីម៉ា (ក្រហម) ម៉ៃសុទ្ធ (ខៀវ)
គួររំលឹកថា ក្រោយឈ្នះខ្សែក្រវាត់ជើងឯកគោជល់វគ្គ៧ ឃុន ឌីម៉ា (ឃឹម ឌីម៉ា) បានទទួលរងរបួសបាក់ឆ្អឹកម្រាមដៃខាងស្តាំងក្នុងអំឡុងពេលប្រកួត ហើយបានទៅកាន់មន្ទីរពេទ្យដើម្បីវះកាត់តឆ្អឹង ខណៈកាលពីថ្ងៃទី០៩ កក្កដា ២០១៨ កូនប្រុសលោក ហេង ប៊ុនឃីម ត្រូវបានលោកគ្រូពេទ្យដកដែកចេញពីដៃប្រកបដោយសុវត្ថិភាព ៕