ភ្នំពេញក្រោន រក្សាកំណត់មិនរបូតគ្រាប់បាល់ ខណៈ ទ័ព យកឈ្នះ វិសាខា ដល់ក្នុងដី
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ បានបញ្ចប់សប្តាហ៍ទី៥ ដោយក្រុម ភ្នំពេញក្រោន បានយកឈ្នះ អង្គរថាយហ្គឺរ ១ទល់០ ខណៈដែល កងយោធពលខេមរភូនមិន្ទ ហៅកាត់ ទ័ព ឈ្នះម្ចាស់ផ្ទះ វិសាខា ដល់ក្នុងដី ១ទល់០ ដូចគ្នា។
ខ្សែប្រយុទ្ធ Paulo Victor រកបាន ១ គ្រាប់ ជួយ ភ្នំពេញក្រោន យកឈ្នះលើក្រុម អង្គរថាយហ្គឺរ នៅនាទី ៥៦ ធ្វើឲ្យក្រុមជើងឯក ៥ សម័យកាលបន្តឈរកំពូលតារាងនឹងមិនទាន់បូតគ្រាប់បាល់។ ចំណែកក្រុម ទ័ព បានទៅយក ៣ពិន្ទុ ពីក្រុមចាយលុយធំ វិសាខា ដល់ទឹកដី ដោយបានឈ្នះក្នុងលទ្ធផល ១ទល់០ ធ្វើបានសម្រេចដោយកីឡាករ ណារ៉ុង កក្កដា នៅនាទី ៥៩ ។
គិតត្រឹមសប្តាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នេះ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយមាន ១៣ពិន្ទុ ក្នងដៃតាមពីក្រោយពីក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ដោយមានពិន្ទុស្មើគ្នា៕