CR7 “៖ នៅ Man UTD ខ្ញុំមានអារម្មណ៍ថា ដូចត្រូវគេក្បត់”
ក្នុងបទសម្ភាសជាមួយលោក Piers Morgan នៅ TalkTV ថ្មីៗនេះ Cristiano Ronaldo បានទម្លាយពីភាពស្ងប់ស្ងាត់របស់ខ្លួននៅ Manchester United ។
កីឡាករព័រទុយហ្គាល់រូបនេះថ្លែងថា លោក Erik ten Hag និងមនុស្ស២ទៅ៣នាក់ទៀតចង់ឱ្យគេចាកចេញ។
Ronaldo បាននិយាយថា “៖ បាទ មិនត្រឹមតែគ្រូបង្វឹក [Erik ten Hag] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សពីរឬបីនាក់ ទៀតចង់ឱ្យខ្ញុំចេញដែរ។ ខ្ញុំមានអារម្មណ៍ថាដូចត្រូវគេក្បត់។ មែនហើយ! ខ្ញ៉ំមានអារម្មណ៍ថា ដូចត្រូវគេក្បត់ ហើយអ្នកខ្លះមិនចង់ឱ្យខ្ញ៉ំមកទីនេះទេ មិនមែនតែឆ្នាំហ្នឹងទេ តាំងពីឆ្នាំមុនម្ល៉េ។ ខ្ញុំគិតថាអ្នកគាំទ្រគួរតែដឹងការពិត។ ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់ក្លិប នេះជាមូលហេតុដែលខ្ញុំត្រលប់មកវិញ។”
Ronaldo ថ្លែងអំពីលោក Erik Ten Hag “៖ ខ្ញុំមិនមានការគោរពចំពោះគាត់ទេ (Ten Hag) ពីព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ ប្រសិនបើអ្នកមិនគោរពខ្ញុំទេ ខ្ញុំក៏នឹងមិនគោរពអ្នកដែរ។”
Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ១ទល់នឹង២លើ Fulham ក្នុងការប្រកួត Premier League៕