Leicester យកអតីតគ្រូ Aston និង Norwich ធ្វើអ្នកចាត់ការស្ដីទី
Leicester City តែងតាំងអតីតអ្នកចាត់ការ Aston Villa និង Norwich City លោក Dean Smith ជាអ្នកចាត់ការថ្មី លើកិច្ចសន្យាដែលមានសុពលភាពដល់ដាច់រដូវកាល២០២២/២០២៣នេះ។
ការតែងតាំងនេះធ្វើឡើងដើម្បីជំនួសលោក Brendan Rodgers ដែលត្រូវបានក្លិបប្រកាសចែកផ្លូវការនាពេលថ្មីៗនេះ។
ជាមួយគ្នានេះ អតីតជំនួយការអ្នកចាត់ការ Craig Shakespeare ត្រលប់មកកីឡដ្ឋាន King Power វិញក្នុងនាមជាជំនួយការលោក Smith ។
Shakespeare គឺជាផ្នែកមួយនៃក្រុមការងារអតីតអ្នកចាត់ការClaudio Ranieri ដែលឈ្នះជើងឯក Premier League ដ៏ល្បីល្បាញក្នុងឆ្នាំ២០១៦៕