
Conor ចេញពីស្វាយរៀង?
ក្រោយចប់ការប្រកួតសប្ដាហ៍ចុងក្រោយពានរង្វាន់ Cambodian League Cup 2023 កាលថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ ដែលព្រះខ័នរាជស្វាយរៀងបានត្រឹមស្មើអាយអេសអាយដង្កោសែនជ័យ ធ្លាក់ត្រឹមវគ្គចែកពូលនោះ។
បន្ទាប់ពីការប្រកួតនោះ ស្រាប់តែមានព័ត៌មានថា លោក Conor Nestor នឹងចាកចេញពីតួនាទីជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀង។ ទន្ទឹមនឹងនេះ ក៏មានវី់ដេអូមួយបង្ហាញប្រសាសន៍ឯកឧត្តមប្រធាន ឌី វិជ្ជា ពីការកំពុងជ្រើសរើសគ្រូបង្វឹកថ្មីផងដែរ។
គួរដឹងដែរថា លោក Conor Nestor បានចូលកាន់តំណែងជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០១៨ និងបានឈ្នះជើងឯកលីគកំពូល ឆ្នាំ២០១៩។ តែចាប់តាំងពីពេលនោះមក ក្រុមនេះមិនដែលឈ្នះពានអ្វីទៀតទេ៕