មូលហេតុដែល Aubameyang មិនបានចូលលេងឱ្យ Arsenal ជួបជាមួយ Spurs កាលពីយប់ម៉ិញ
(BC-99)
នេះមិនមែនជាលើកទីមួយទេដែលខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang ត្រូវលោក Mikel Arteta ជាគ្រូបង្វឹកសម្រេចចិត្តមិនដាក់ឱ្យចូលរួមប្រកួត មូលហេតុគឺមកពិកីឡាកររូបនេះមិនគោរពបទបញ្ជារផ្ទៃក្នុងរបស់ក្លិបកាំភ្លើងធំ Arsenal។
Aubameyang ត្រូវបានដាក់ទណ្ឌកម្មភ្លាមៗដោយអ្នកចាត់ការ Mikel Arteta ដោយទម្លាក់រូបគេពីប្រធានក្រុមមិនឱ្យចូលរួមប្រកួតសម្រាប់ការប៉ះគ្នារវាងក្រុម Arsenal និងគូប្រជែងដ៏ធំរបស់ពួកគេគឺ Tottenham ។
កីឡាកររូបនេះបានធ្វើខុសពីបទបញ្ជាដោយមកយឺតជាងពេលកំណត់ក្នុងអំឡុងដែលសមាជិកក្រុមត្រូវជួបជុំគ្នាដើម្បីត្រៀមចេញដំណើរទៅប្រកួត។ Alexandre Lacazette ត្រូវបានជ្រើសរើសជាខ្សែប្រយុទ្ធជួរមុខនិងជាប្រធានក្រុមខណៈដែលរូបគេក៏បានទាត់បាល់ពិន័យបញ្ចូលទីនាំជ័យជម្នះ ២-១ ឱ្យក្រុមរបស់ខ្លួនបានផងដែរ។
លោក Arteta បានធ្វើការបកស្រាយចំពោះចំណាត់ការដ៏តឹងរឹងរបស់ខ្លួនថា៖ “ខ្ញុំបានធ្វើអ្វីដែលខ្ញុំគិតថាជាការសម្រេចចិត្តត្រឹមត្រូវ។ បទដ្ឋានអាកប្បកិរិយាគឺជាមូលដ្ឋានគ្រឹះរបស់កីឡាករវាគឺជាឈ្នាន់ដែលជួយកសាងភាពរុងរឿងឱ្យអ្នក។ នោះហើយជាមូលហេតុដែលខ្ញុំបន្តជំហរតឹងរឹងនេះ”។