
ព្រះខ័នរាជប្រកាសខ្សែប្រយុទ្ធចំពេលមានការសង្ស័យរឿង Emmanuel ចេញ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការនាំចូលខ្សែប្រយុទ្ធ Victor Blasco មករួមក្រុមក្នុងជើងទី២រដូវ២០២២នេះ។
កីឡាករវ័យ២៨ឆ្នាំធ្លាប់លេងអោយក្លិបជាច្រើនដូចជា ៖ VIU Mariners (កាណាដា), Whitecaps FC 2 (អាមេរិក), Pacific FC (កាណាដា) និងក្លិប CDS Vida (ហុងឌុយរ៉ាស)។
បច្ចុប្បន្នគេកំពុងមានវត្តមានជាមួយក្លិបថ្មីនៅម៉ាឡេស៊ីសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។ ជាមួយគ្នានេះដែរ គេមិនឃើញវត្តមាន Emmanuel Privat ឡើយ ដោយអាចសង្ស័យថា ខ្សែប្រយុទ្ធកាមេរូនរូបនេះទំនងចាកចេញ៕