
Klopp ថា សាមគ្គីភាពក្នុងក្រុម គឺជាពានធំហើយសម្រាប់ Liverpool
លោក Jurgen Klopp លើកឡើងថា Liverpool នៅតែរួបរួមគ្នា ទោះបីជាមានការលំបាកជាច្រើនក្នុងរដូវកាលនេះ និងថា សាមគ្គីភាពនេះហើយ គឺជាពានធំធេងរបស់ក្រុម។
អ្នកចាត់ការក្រុមរហស្សនាមហង្សក្រហមបានទទូចថា “៖ ខ្ញុំមានអារម្មណ៍ថា វាឆ្នាំដ៏លំបាកមួយ ក្រុមនៅតែមានការរួបរួមរវាងកីឡាករ និងអ្នកគាំទ្រ។ នោះនឹងក្លាយជាកម្លាំងជំរុញឱ្យពួកយើងបន្ត”។
Liverpool បានអស់ឱកាសទៅលេងនៅ UEFA Champions League ហើយ ក្រោយទទួលបានត្រឹមលេខ៥នៅ Premier League ពោលនឹងលេងនៅ Europa League ចាប់ផ្ដើមពីវគ្គចែកពូលតទៅនៅរដូវកាលក្រោយ។
ប្រកួតចុងក្រោយនៅ Premier League សប្ដាហ៍នេះ Liverpool ត្រូវប៉ះ Southampton៕