ឪពុក Doan Van Hau ភ្ញាក់ផ្អើលពេលឮកូនប្រុសឈប់នៅលីគ កំពូលហូឡង់
ខ្សែការពារជម្រើសជាតិវៀតណាម Doan Van Hau ត្រូវបានក្លិប Hanoi FC កោះហៅត្រលប់មកប្រទេសកំណើតវិញហើយ ក្រោយផុតលក្ខខណ្ឌខ្ចីរយៈពេលមួយឆ្នាំនៅក្លិប Heerenveen នៃក្របខណ្ឌកំពូលហូឡង់ នាពេលថ្មីនេះ។
កីឡាករវ័យ២១ឆ្នាំបានផ្លាស់ទៅក្របខណ្ឌ Eredivisie នៅឆ្នាំ២០១៩ តែបង្ហាញខ្លួនបានត្រឹម២០នាទីប៉ុណ្ណោះក្នុងការប្រកួត Dutch Cup។
លោក Doan Quoc Thang ឪពុកបង្កើតរបស់ Doan Van Hau បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងចំពោះដំណឹងនេះ។
“មកដល់ឥឡូវនេះខ្ញុំអត់បានដឹងអ្វីទាំងអស់។” នេះជាការបញ្ជាក់របស់លោក Doan Quong Thang។
ការរីករាលដានជំងឺ COVID 19 ធ្វើឲ្យក្លិបជួបវិបត្តិហិរញ្ញវត្ថុ ពោលខ្វះប្រាក់ខែដល់កីឡាករ ពិសេសបរទេស។
ដោយហេតុនេះហើយ ក្លិប Hanoi FC ក៏បានព្រមព្រៀងជួយផ្ដល់ប្រាក់ឈ្នួលដល់កីឡាករវ័យ២១ឆ្នាំខាងលើ តែក្រោយកិច្ចប្រជុំ Heerenveen សម្រេចមិនបន្តកិច្ចសន្យាឡើយ៕