
BG ចង់យកកីឡាករប្រេស៊ីលទាត់ចូល Cambodia All Stars ទៅថៃវិញ
ក្លិបបាល់ទាត់ BG Pathum United ត្រូវបានរាយការណ៍ថា មានគម្រោងផ្ទេរយកខ្សែប្រយុទ្ធ Diogo Luis Santo ពីជើងឯកក្របខណ្ឌកំពូលម៉ាឡេស៊ី Johor Darul Ta’zim។
អតីតតារាឆ្នើមក្លិប Buriram United ដែលធ្លាប់ទាត់ចូលក្នុងប្រកួតមិត្តភាពចាញ់ Cambodia All Stars កាលឆ្នាំ២០១៦ កំពុងបង្ហាញភាពលេចធ្លោនៅម៉ាឡេស៊ី តែគេកិច្ចសន្យារបស់គេនៅសល់ត្រឹម៦ខែទៀតទេ។ ប្រសិនបើការទាក់ទងនេះជោគជ័យ គេអាចនឹងចូលរួម Thai League 1 ដោយឥតគិតថ្លៃនៅជើងទីពីរ។
Digo បានចំណាយពេល៤រដូវកាលនៅ Buriram United ពី២០១៥ ដល់២០១៨ ដោយរកបាន១០១គ្រាប់ពីការប្រកួត១០៥លើក និងរួមចំណែកលើកពានធំៗចំនួន៦គ្រឿង។
មួយរយៈចុងក្រោយ BG Pathum បាននាំយកតារាឆ្នើមយ៉ាងច្រើន ដូចជាអតីតខ្សែការពារ Buriram United គឺ Andres Tunez និង Sarach Yooyen ដែលជាអតីតប្រធានក្រុម Muangthong United៕