គូប្រកួតជើងឯកវិទ្យាល័យ ២០២៣ សប្ដាហ៍ទី០២
ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ ឈានដល់សប្ដាហ៍ទី០២ ហើយ ដោយនៅថ្ងៃពុធ ទី០៦ ខែកញ្ញា ក្រុមវិទ្យាល័យពងទឹក ត្រូវប៉ះក្រុមវិទ្យាល័យកោះដាច់ នៅទីលានជ្រោងចង្វា។
ថ្ងៃដដែលនោះ ក្រុមវិទ្យាល័យព្រែកលៀប ជួបវិទ្យាល័យព្រះស៊ីសុវត្ថិ នៅបឹងត្របែក និង ច្បារអំពៅតតាំងក្រុមភ្ញៀវ ឫស្សីកែវ។
ចំណែកការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ត្រូវប្ដូរទៅប្រកួតព្រឹកទាំង៣គូ។ វេសឡាញជួបភ្នំពេញថ្មី នៅច្បារអំពៅ, ជ័យវរ្ម័នទី៧ ត្រូវជួបក្រុមបឹងត្របែក នៅបឹងត្របែក និងសាមគ្គីប៉ះឥន្ទ្រទេវី នៅជ្រោយចង្វា៕