ដឹងមូលហេតុដែល Man UTD មិនបានយកលោក Conte ហើយបណ្តោយឲ្យ Spurs ឆាបយកទៅបាត់!!!
កាលពីខែមុនគ្រាដែលបិសាចក្រហម Manchester United កំពុងតែជួបវិបត្តិនៃការលេង ខណៈដែលលោក Solskjaer ដឹកនាំក្រុមមិនសូវបានជោគជ័យ ពិសេសត្រូវ West Ham ទំលាក់ចេញពី FA Cup និង ប្រកួតចាញ់ហង្សក្រហម Liverpool ៥ទល់០ ថែមទៀត ក៏បានធ្វើឲ្យអ្នកគាំទ្រក្លិបមិនសប្បាយចិត្តចំពោះលទ្ធផលដ៏អាម៉ាសនេះ។ ដូច្នេះហើយទើបមានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លិបបិសាចក្រហមបានទាក់ទងលោក Conte ដែលជាអតីតគ្រូ Chelsea និង Inter Milan មកដឹកនាំក្លិបជំនួសលោក Ole វិញ។
បើយោងតាមសារព័ត័មាន Dailystar បានចុះផ្សាយថា Manchester United មិនបានតែងតាំងលោក Antonio Conte ដើម្បីជំនួស Ole Gunnar Solskjaer ទេ ដោយសារអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះទាមទារថវិកាផ្ទេរ 250 លានផោនសម្រាប់ឆ្នាំ2021 ដល់ 2022 ។ ឥឡូវនេះវាលេចចេញមកថាមូលហេតុសំខាន់ដែលលោក Conte នៅតែជាជម្រើសសម្រាប់ Spurs ហើយមិនត្រូវបានចាប់យកបិសាចក្រហមគឺដោយសារតែអ្វីដែលគាត់ចង់បាននៅ Old Trafford គឺក្លិបមិនអាចទទួលយកបាន៕