នៅលីកកំពូល A-League របស់ប្រទេសអូស្ត្រាលីរកឃើញអ្នកឆ្លងមេរោគ Corona ចំនួនពីរករណី
ក្រុមបាល់ទាត់ Newcastle Jets ដែលស្ថិតក្នុងក្របខ័ណ្ឌកំពូល A-League របស់ប្រទេសអូស្រ្តាលី បានធ្វើតេស្តលើកីឡាកររបស់ពួកគេមួយរូបមានផ្ទុកមេរោគ Covid-19។ កាលពីថ្ងៃច័ន្ទកន្លងទៅ Newcastle Jets បានធ្វើការប្រកួតចុងក្រោយរបស់ពួកគេមុនផ្អាកលីកបណ្តោះអាសន្នដោយសារមេរោគដ៏កាចសាហាវនេះ។ ការប្រកាសជាផ្លូវការនៅការធ្វើតេស្តវិជ្ចមានលើកីឡាករម្នាក់នោះធ្វើឡើងកាលពីថ្ងៃសៅរ៏ ប៉ុន្តែក្រុមបច្ចេកទេសបានប្រាប់ពីអាការៈរបស់កីឡាករថាមានភាពប្រសើរធម្មតា។ កីឡាកររូបនោះមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ហើយគ្រួសាររបស់គេក៏ត្រូវបានដាក់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។
ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ Wellington Phoenix ក៏បានបញ្ជាក់ថាសមាជិកម្នាក់នៃបុគ្គលិកប្រតិបត្ដិការរបស់ពួកគេបានធ្វើតេស្ត៍រកឃើញមេរោគ Corona នេះដែរ។ ការធ្វើតេស្តវិជ្ជមានកើតឡើងនៅថ្ងៃតែមួយជាមួយ Newcastle Jets ដែលបានបញ្ជាក់ថាកីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ចមាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ក្លឹប A-League បាននិយាយថា ក្រុមបាល់ទាត់ Wellington Phoenix ចេញមកបញ្ចាក់សមាជិកម្នាក់នៃបុគ្គលិកប្រតិបត្ដិការរបស់ក្លិបបានធ្វើតេស្តិ៍វិជ្ជមាននៃមេរោគដ៏កាចសាហាវនេះ។
មានករណីឆ្លងមេរោគ Corona ៥៩៧.០០០ ករណីនៅទូទាំងពិភពលោកដោយចំនួនអ្នកស្លាប់កើនឡើងលើសពី ២៧.៣០០ នាក់។ ប្រទេសអូស្ត្រាលីក៏បានរកឃើញជាង ៣.៥៧០ ករណីក្នុងនោះមានអត្រាចំនួនមនុស្សស្លាប់ចំនួន ១៤ នាក់ផងដែរ៕