ប្រធានUEFA នឹងប្រគល់ពានUCL និងUELផ្ទាល់ដៃនៅវគ្គផ្ដាច់ព្រ័ត្រ
លោក Aleksander Ceferin ប្រធានសមាគមបាល់ទាត់អឺរ៉ុបនឹងធ្វើជាអ្នកប្រគល់ពានរង្វាន់ UEFA Champions League និង UEFA Europa League ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនីមួយៗ។
BBC រាយការណ៍ថា លោក Ceferin នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ពីរថ្ងៃមុនការប្រកួតនីមួយៗ ហើយនឹងមិនចាំបាច់ពាក់ម៉ាសឡើយ។
លោកចង់ឲ្យការបង្ហាញពានធ្វើឡើងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ទោះបីជាវគ្គផ្តាច់ព្រ័ត្រទាំងពីរនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រក៏ដោយ។
វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League គឺស្ថិតនៅក្រុង Lisbon ថ្ងៃទី ២៣ ខែសីហា ពីរថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៅក្រុង Cologne។
ការប្រកួតចាប់ពីវគ្គ៨ក្រុម ចុងក្រោយ បានធ្វើឡើងតែមួយជើងនៅក្នុងប្រទេសតែមួយ បន្ទាប់ពីកាលវិភាគដើមត្រូវបានរំខានដោយការឆ្លងរាលដាលនៃជំងឺឆ្លង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ត្រូវបានប្តូរទៅលេងនៅព័រទុយហ្កាល់ ពី Istanbul ប្រទេសទួរគី ខណៈវគ្គផ្ដាច់ព្រ័ត្រ Europa League ត្រូវបានប្តូរទៅប្រទេសអាល្លឺម៉ង់ពីក្រុង Gdansk ប្រទេសប៉ូឡូញ។