ថ្ងៃនេះគឺជាថ្ងៃសោកសៅបំផុតនៃជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំពេញចិត្តនឹងការសម្រេចចិត្តរបស់ខ្ញុំ
នេះគឺជាសំដីរបស់ Tevez បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ។ អតីតកីឡាករ Man United និង Man City បានបញ្ចប់អាជីពជាមួយក្លិប Boca Juniors ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះមិនទាន់ប្រកាសចូលនិវត្តន៍នៅឡើយទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រអតីតខ្សែប្រយុទ្ធក្រុម Juventus រូបនេះបានបញ្ជាក់ថាពេលវេលារបស់គាត់ជាមួយ Boca បានចប់ហើយ។
គួររំលឹកថា Tevez បានចូលរួមជាមួយក្លិបពីកុមារភាពរបស់គេម្តងទៀតនៅឆ្នាំ ២០១៨។ ហើយការចាកចេញរបស់គេក៏អាចបណ្តាលមកពីការទទួលមរណភាពរបស់ឪពុកគេ កាលពីខែកុម្ភៈ ដែលជាមូលហេតុមួយនៃការឈានជើងចេញពីក្លិប៕