
Bayern Munich ឈ្នះ UEFA Super Cup លើកទីពីរ
Bayern Munich បានវាយបកយកឈ្នះ Sevilla ដោយលទ្ធផល២ទល់នឹង១ ដើម្បីក្រសោបយកពានរង្វាន់ UEFA Super Cup 2020 ពីមុខអ្នកទស្សនា២០,០០០ នាក់នៅក្រុង Budapest កាលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា។
Sevilla ដែលជាជើងឯក UEFA Europa League បាននាំំមុខមួយគ្រាប់មុននៅនាទី១៣តាមរយៈបាល់ពិន័យ១១ម៉ែត្រ ក្រោយ David Alaba ប្រព្រឹត្តកំហុសលើ Ivan Rakitic។
Bayern បានរកគ្រាប់បាល់តាមស្មើនៅនាទី៣៤ ដោយ Leon Goretzka ទាត់បញ្ចូលទីពីការទម្លាក់បញ្ជូនដោយ Robert Lewandowski។
Lewandowski រកបានគ្រាប់ទីពីរដែរនៅនាទី៥៣ តែមិនអនុញ្ញាតវិញក្រោយពិនិត្យ V.A.R ឃើញថា Off-Side។
លុះដល់នាទី១០៤អ្នកចាំទី Yassine Bounou របស់ Sevilla បានទះបាល់ពីការទាត់ដោយ David Alaba ប៉ុន្តែ Javi Martinez បានតែតបន្ថែមបញ្ចូលទី។
គួរដឹងដែរថា នេះជាពានរង្វាន់ UEFA Super Cup លើកទីពីរសម្រាប់ Bayern Munich បន្ទាប់ពីឈ្នះម្ដងកាលឆ្នាំ២០១៣៕