ក្រៅពី Greenwood នៅមានអតីតគ្រូ Chelsea ម្នាក់ជាប់ចោទពីរឿងស្រដៀងគ្នានេះដែរ
អតីតអ្នកចាត់ការ Chelsea លោក Avram Grant ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទលើស្ត្រីមួយចំនួននៅអ៊ីស្រាអែល។
បុរសវ័យ៦៦ឆ្នាំធ្លាប់ដឹកនាំ Chelsea ឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០០៨ និងធ្លាប់កាន់ការងារនៅ Portsmouth និង West Ham បានបដិសេធពីទង្វើខាងលើ។
ក្នុងការបង្ហាញលើទូរទស្សន៍នៅអ៊ីស្រាអែល លោកត្រូវបានចោទប្រកាន់ពីបទចាប់ស្ត្រីវ័យក្មេង និងបង្ខំឲ្យពួកគេដេកជាមួយលោក។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោកថ្លែងថា នឹងស៊ើបអង្កេតពីរឿងនេះ។
គួរដឹងដែរថា លោក Grant ក៏ធ្លាប់ធ្វើគ្រូបង្គោលអ៊ីស្រាអែលពីឆ្នាំ២០០២ដល់២០០៦ និងហ្គាណាពីឆ្នាំ២០១៤ដល់២០១៧៕