សំបុត្រចូលមើលប្រកួត AFF U23 ចាប់ផ្ដើមលក់ពីថ្ងៃ១០ កុម្ភៈ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសដាក់លក់សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោដែល នឹងចាប់ផ្ដើមលក់ ពីថ្ងៃទី១០ ខែកុម្ភៈ តទៅ។
សំបុត្រចូលទស្សនាត្រូវបានបែងចែកជា៤ប្រភេទ គឺ ៖
ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី
(*ចំនួនកៅអីក្រោយកាត់៥០%ចេញ)
គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់បញ្ជាក់ពីទីតាំងដាក់លក់សំបុត្រនៅឡើយទេ។ ដោយឡែកចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។
ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នាពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍៕
ប្រភព និងរូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា