ចិនរកឃើញអ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ចំនួន៣៧នាក់ទៀតឆ្លងជម្ងឺកូវីដ-១៩
អ្នករៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ បានបង្ហាញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មីចំនួន៣៧នាក់ទៀតដែលពាក់ព័ន្ធអូឡាំពិក ក្រោយពួកគបានធ្វើតេស្តនៅពេលទៅដល់ព្រលានយន្តហោះក្រុងប៉េកាំង។
ជាការពិត ព្រឹត្តិការណ៍អូឡាំពិករដូវរងានាទីក្រុងប៉េកាំងនឹងបើកការប្រកួតជាផ្លូវការនាពេលឆាប់ៗ ស្របពេលនេះ ម្ចាស់ផ្ទះចិនបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមទៀតជាមួយអ្នកដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡានេះ ដែលនាំអោយមានការព្រួយបារម្ភកើនឡើងផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៧ករណីថ្មីនេះ មានអត្តពលិក២៨រូប មន្ត្រី៨រូប និងបុគ្គលិកម្នាក់ ផងដែរ។ គិតត្រឹមថ្ងៃទី៣១ខែមករាម្ចាស់ផ្ទះចិនបានរកឃើញអ្នកឆ្លងសរុប១១៩ករណីហើយ។
ក្រោយករណីឆ្លងត្រូវបានរកឃើញបន្តបន្ទាប់ អ្នករៀបចំកីឡារដូវរងា បានបង្កើនការរឹតបន្តឹងបន្ថែម ជាពិសេសនៅភូមិអូឡាំពិក។
– Monsoon-