ក្រុម Mister បានឈ្នះជើងឯកព្រឹត្តិការណ៍ កីឡាកីឡាអេឡិចត្រូនិក ROS KH Cup 2019 ជាមួយនឹងប្រាក់រង្វាន់ចំនួន២៥លានរៀល
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន(AKP) បានចុះផ្សាយឲ្យដឹងថា៖ ក្រុម Mister បានឈ្នះជើងឯកព្រឹត្តិការណ៍ កីឡាកីឡាអេឡិចត្រូនិក ROS KH Cup 2019 ជាមួយនឹងប្រាក់រង្វាន់ចំនួន២៥លានរៀល បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពី ចុងសប្តាហ៍នេះ នៅសាលទំនើបអ៊ីអនសែនសុខ រាជធានីភ្នំពេញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ROS KH Cup រដូវកាលទី១នេះលេងលើវិញ្ញាសា Rules of Survival ប្រកួតតាមទូរស័ព្ទដៃ ដែលមាន ប្រាក់រង្វាន់សរុបរហូត១០០លានរៀល ក្រោមការរៀបចំពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាសហការជាមួយ ក្រុមហ៊ុន NetEase (Rules of Survival) ក្រោមជំនួយឧបត្ថម្ភពីធំពី Cellcard និងសហការឧបត្ថម្ភដោយ Oppo និងWing ។
សម្រាប់ប្រាក់រង្វាន់ជ័យលាភី ជើងឯក ក្រុម Mister ប្រាក់រង្វាន់២៥លានរៀល, ជើងឯករង ក្រុម Varriors ប្រាក់រង្វាន់២០លានរៀល, លេខ៣ U.P ១០លានរៀល, លេខ៤ NRX Cambodia ៧លានរៀល, លេខ៥ KNOCK ៦លានរៀល ខណៈចំណាត់ថ្នាក់លេខ៦ដល់លេខ១៥ ទទួលបានប្រាក់រង្វាន់ ៥.៥០០.០០០រៀល ចុះតាមចំណាត់ថ្នាក់នីមួយៗ រហូតដល់ទាបបំផុត ១លានរៀល។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ សហព័ន្ធមានគោលដៅពង្រឹងគុណភាពប្រភេទកីឡាអេឡិចត្រូនិកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយការប្រកួតនេះ មានក្រុមចូលរួមចំនួន៨០០ក្រុម ហើយយកក្រុមខ្លាំងចំនួន១៥ ដែលឈ្នះនៅវគ្គជម្រុះជាបន្តបន្ទាប់ឡើងមកប្រកួតនៅជុំផ្តាច់ព្រ័ត្រ។ ឯកឧត្ដមបានបន្ដថា គោលដៅមួយទៀត គឺរាល់ក្រុមទាំងអស់ដែលចូលរួមប្រកួតដាច់ខាតមិនមានពិសារ ហាមឃាត់ ឬគ្រឿងញៀន ពីព្រោះថាប្រសិនបើក្រុមឈ្នះជើងឯកហើយចេញទៅប្រកួតអន្តរជាតិគេពិនិត្យសាធារធាតុញៀន ដូច្នេះព្រឹត្តិការណ៍នេះសហព័ន្ធកំពុងរួមចំណែកក្នុងការហាមឃាត់គ្រឿងញៀន របស់យុវជនផងដែរ។ឯកឧត្ដមប្រធានបានបន្ថែមទៀតថា សហព័ន្ធក៏កំពុងត្រៀមខ្លួនបញ្ជូនកីឡាកររបស់ខ្លួនទៅ ចូលរួមប្រកួតដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខផងដែរ៕