កញ្ញាអ្នករាយការណ៍ព័ត៌មានWorld Cupម្នាក់ ត្រូវអ្នកគាំទ្រស្ទុះមកច្របាច់ដើមទ្រូងពេលកំពុង Live ផ្ទាល់ (មានវីដេអូ)
កញ្ញា Julieth Gonzalez Theran អ្នករាយការណ៍ព័ត៌មាន សញ្ជាតិកូឡុំប៊ី ដែលធ្វើការឲ្យស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ Deutshe Welle (DW) ប្រចាំទីក្រុង Saransk ប្រទេសរុស្ស៊ី ត្រូវបានអ្នកគាំទ្របាល់ទាត់ភេទប្រុសម្នាក់ ស្ទុះទៅថើប និងច្របាច់ដើមទ្រូង (សុដន់) របស់នាង ពេលនាងកំពុងរាយការណ៍ព័ត៌មានផ្ទាល់ ពីទិដ្ឋភាពរបស់អ្នកគាំទ្រ ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅទីក្រុង Sarank ប្រទេសរុស្ស៊ី។
តាមវីដេអូ ដែលនាងបានបង្ហោះក្នុងបណ្តាញសង្គម គឺបុរសម្នាក់ បានចូលទៅថើបថ្ពាល់នាង ហើយច្របាច់សុដន់របស់នាងតែម្តង ប៉ុន្តែពេលនោះនាងមិនមានប្រតិកម្មអ្វីនោះទេ ដោយនៅតែបន្តរាយការណ៍ព័ត៌មានជាបន្តទៀត ដើម្បីឲ្យស្របតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
យ៉ាងណាក៏ដោយ បន្ទាប់ពីរាយការណ៍ចប់ កញ្ញា Julieth Gonzalez Theran បានព្យាយាមទៅរកមើលបុរសម្នាក់នោះ តែនាងរកមិនឃើញសោះ។ នាងបាននិយាយថា ៖«ខ្ញុំបាននៅទីនោះប្រហែលជា ២ម៉ោង ដើម្បីរៀបចំការផ្សាយ តែអត់មានអីកើតឡើងចំពោះខ្ញុំនោះទេ។ ប៉ុន្តែពេលដែលកំពុងផ្សាយផ្ទាល់ (live) ក៏ស្រាប់តែបុរសម្នាក់ហ្នឹង បានចេញមកលូកលាន់ខ្ញុំតែម្តង។ បុរសនោះ ចូលមកថើប ហើយច្របាច់សុដន់ខ្ញុំ ខ្ញុំត្រូវតែបន្តការងារ ប៉ុន្តែក្រោយមក ខ្ញុំបានព្យាយាមរកគេដែរ តែគេបានចេញទៅបាត់ហើយ»។
នាងបានបន្តថា៖ «យើងមិនត្រូវការទង្វើបែបនេះទេ យើងមានសិទ្ធិស្មើគ្នាតាមវិជ្ជាជីវៈ ហើយយើងមានតំលៃរៀងខ្លួន»៕
ទស្សនាវីដេអូ៖