Man City ចាញ់ Aston ខណៈ Man UTD ស៊ី Chelsea
Manchester City បានរអិលទៅកាន់ចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League ក្រោយចាញ់ Aston Villa ១ទល់នឹង០ ក្នុងការប្រកួតនៅថ្ងៃពុធ ទី០៦ ខែធ្នូ។
Leon Baily ជាអ្នករកគ្រាប់ជ័យជម្នះក្នុងនាទី៧៤ ជួយឱ្យ Aston Villa ឡើងទៅលេខ៣។
ចំណែក Manchester United បានយកឈ្នះក្រុមភ្ញៀវ Chelsea ២ទល់នឹង១។
Scott McTominay រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ Man UTD ខណៈ Cole Palmer រកបានសម្រាប់ Chelsea៕