វិមានស្កឹមស្កៃរបស់កីឡាករបាល់ទាត់ពិបាកក្នុងការលក់ចេញ
(BC-99)
ជាមួយនឹងប្រាក់ខែខ្ទង់ម៉ឺនសែនរបស់កីឡាករបាល់ទាត់ធ្វើអោយយើងងាយស្រួលក្នុងការគិតថាពួកគេពិតជាមានលទ្ធភាពចំណាយទៅលើភូមិគ្រឹះដ៏ស្កឹមស្កៃក្នុងតម្លៃខ្ពស់កប់ពពក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក៏ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានដឹងថាពួកគេខ្លះកំពុងតែជួបបញ្ហាជាច្រើនក្រោយពីទិញភូមិគ្រឹះវីឡាស្តុកស្តម្ភនេះរួច ជាឧទាហរណ៍ក្នុងចំណោមពួកគេមានកីឡាករខ្លះត្រូវផ្លាស់ប្តូរក្លឹបទៅកាន់ប្រទេសផ្សេងដូចនេះគេត្រូវសម្រេចចិត្តលក់វាវិញក្នុងតម្លៃដ៏ថោក ឬក៏ត្រូវទុកចោលដល់សព្វថ្ងៃតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
The Sun បានរកឃើញវីឡាដ៏ស្កឹមស្កៃដែលមានតម្លៃខ្ទង់លានផោនក្នុងមួយខ្នងរបស់កីឡាករ Zlatan Ibrahimovic, Maroune Fellaini អតីតកីឡាករ Garry Neville, Ashley Ward ជាដើមដែលកំពុងផុងខ្លួនលក់ផ្ទះរបស់ពួកគេមិនចេញព្រោះខាតច្រើនពេកបើធៀបនិងតម្លៃដែលពួកគេបានទិញ។ កីឡាករបាល់ទាត់របស់ក្លិបល្បីៗដែលមានប្រាក់ឈ្នួលខ្ពស់តាំងមានជីវិតខ្ជីខ្ជារតាមគ្នាដោយបានទិញវីឡាដ៏ធំដែលគេអាចរស់នៅបានគ្នាចាប់ពី២០នាក់ឡើង តែកីឡាករខ្លះទិញវាដើម្បីរស់នៅតែម្នាក់ឯងទៅវិញ។ ពួកគេក៏មានបញ្ហានៅពេលដែលគេចូលនិវត្តន៍ឬក៏ត្រូវផ្លាស់ប្តូរក្លិបទៅតំបន់ផ្សេងទៀតដែលធ្វើអោយភូមិគ្រិះទាំងនេះធ្លាក់តម្លៃគួរអោយកត់សម្គាល់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតកីឡាករ Gareth Barry ក៏លង់ខ្លួននិងការទិញផ្ទះតម្លៃជាង៦លានផោនកាលពីជំនាន់គេនៅល្បី តែពេលនេះតម្លៃនៃការលក់ចេញបានត្រឹមជាង២លានតែប៉ុណ្ណោះ។ ហើយវាគឺជាឧទាហរណ៍មួយដល់កីឡាករបាល់ទាត់ដៃទូរលាយដែលចូលចិត្តជីវិតហ៊ឺហារអោយយកទុកជាបទពិសោធន៍ផងដែរ។