Bayern Munich ចូលរួមប្រជែងដណ្តើម Hector Bellerin
(BC-99)
ក្រុម Bayern Munich បានចាប់អារម្មណ៍ទៅលើ Hector Bellerin របស់ក្រុម Arsenal ហើយក៏បានដាក់សំណើរដេញថ្លៃទៅកាន់ក្រុមនៅក្របខណ្ឌ Premier League រួចរាល់ហើយដែរ។
កាសែត The Mirror បាននិយាយថា Bayern Munich ដែលជាម្ចាស់ពានរង្វាន់ Champions League រដូវកាលនេះបានផ្តល់សំណើរចំនួន ២៥ លានផោនជាថ្នូរនឹងតម្លៃខ្លួនខ្សែការពារ អេស្ប៉ាញ Hector Bellerin ដែលកំពុងតែប្រកបអាជីពនៅទីក្រុង London ជាមួយក្រុមកាំភ្លើងធំ Arsenal ។ ថ្វីត្បិតតែពួកគេបានប្រកួតឈ្នះ Paris Saint Germain នៅវគ្គផ្តាច់ព្រ័ត្រ Champions League ដោយមិនរបូតគ្រាប់បាល់ក៏ដោយក៏ពួកគេត្រូវតែពង្រឹងតំបន់ការពារបន្ថែមដើម្បីអោយកាន់តែក្លាយទៅជាមហាកំពែងដ៏រឹងមាំថែមទៀត។
គូប្រជែងរបស់ក្រុម Bayern Munich នៅក្នុងការដណ្តើមទិញ Bellerin មិនមែនមានត្រឹមតែក្រុមនៅប្រទេស អេស្ប៉ាញ របស់ La Liga ឯណោះទេតែក៏មានក្រុម Bayer Leverkusen ដែលជាក្រុមរួមក្របខណ្ឌ Bundesliga ផងដែរ។
Leverkusen ដែលទើបតែលក់ Kai Havertz ទៅឱ្យ Chelsea ក្នុងតម្លៃ ៦២ លានផោនកំពុងតែតាមដានមើល Bellerin ដោយមិនដាក់ភ្នែក ហើយក៏ប្រហែលជាដាក់តម្លៃទៅកាន់ Arsenal នៅពេលខាងមុខដ៏ខ្លីនេះដែរ។