
Arsenal ទទួលបានកីឡាករទី៣របស់ខ្លួនខណៈលោក Arteta ថានៅនាំចូលបន្ថែមទៀត
កាំភ្លើងធំArsenal បានសម្រេចការផ្ទេរយកខ្សែប្រយុទ្ធ Gabriel ជាមួយភ្នាក់ងារបស់គេគឺលោក Marcelo Pettinati ជាមួយកិច្ចព្រមព្រៀងពេញលេញ លើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់។
ដូចនេះមានន័យថាកីឡាករប្រេស៊ីល Gabriel Jesus នឹងចុះហត្ថលេខារហូតដល់ខែមិថុនាឆ្នាំ 2027 ក្នុងនាមជាកីឡាករថ្មីរបស់ Arsenal ខណៈដែរ Man City ទទួលយកសំណើរចុងក្រោយក្នុងតម្លៃ ៤៥ លានផោន កាលពីថ្ងៃសុក្រ។
តាមពិតទៅមានក្លឹបចំនួន 6 ឯណោះដែលបានទាក់ទងទៅភ្នាក់ងារ Gabriel Jesus ប៉ុន្តែអាទិភាពរបស់គេនៅតែជា Arsenal ។
សូមបញ្ចាក់ថា Jesus ជាកីឡាករទី៣របស់ពួកគេ បន្ទាប់ពី Matt Turner និង Fábio Vieira… ស្របពេលក្លឹបកាំភ្លើងធំថាមិនទាន់អស់នៅឡើយទេ៕
អត្ថបទ ៖ F11