ហ៊ុន ចាន់រាជ ចង់យកជំនួបសងសឹករវាង រិទ្ធ ភូលូ និង Antonio ទៅដណ្តើមខ្សែក្រវាត់នៅ ភូមា
ក្រោយចាញ់ពិន្ទុ រិទ្ធ ភូលូ ក្នុងការប្រកួតមិត្តភាពនៅសង្វៀនឯកភ្នំកាលពីម្សិលមិញអ្នកប្រដាល់ ព័រទុយហ្គាល់ Antonio ចង់សងសឹកជាមួយកីឡាករគុនខ្មែរជាថ្មី ម្តងទៀត ខណៈលោកគ្រូ ហ៊ុន ចាន់រាជ បានដឹងដំណឹងនេះលោកបានផ្តល់យោបល់ថាបើការប្រកួតរវាងអ្នកទាំងពីរកើតឡើងម្តងទៀតលោកចង់យកពួកគេ ទៅប្រកួតដណ្តើមខ្សែក្រវាត់ WLC នៅភូមា តែម្តង ។
ម្ចាស់ក្លិប CTT បានពន្យល់ថា កីឡាករ Antonio ជាម្ចាស់ខ្សែក្រវាត់ WLC របស់ភូមា ហើយរូបគេត្រូវប្រកួតការពារខ្សែក្រវាត់នេះនៅអំឡុងខែឧសភា ដូចនេះហើយ លោកចង់អោយ រិទ្ធ ភូលូ ប្រកួតដណ្តើមខ្សែក្រវាត់នេះតែម្តង នៅទឹកដីភូមា ពីព្រោះវាចំណាញបានច្រើនជាងការប្រកួតមិត្ភភាព ដូចជាបានផ្សព្ធផ្សាយគុនខ្មែរ ទៅក្រៅប្រទេស បានតម្លៃខ្លួនថៃ្ល ហើយបើដណ្តើមបានខ្សែក្រវាត់ទៀត ភូលូ កាន់តែល្បី ។
រឿងនេះលោក ចាន់រាជ កំពុងជជែកជាមួយលោក ធី ណារិទ្ធ ដែលជាគ្រូរបស់ រិទ្ធ ភូលូ ពីព្រោះ ភូលូ ត្រូវចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ កូប៊ូតា ចាប់ពីខែមេសា នេះ ហើយបញ្ហានេះដោះស្រាយបានហើយ លោកនឹងបន្តស្នើសុំទៅខាងអ្នករៀបចំកម្មវិធី wlc – world lethwei championship ដើម្បីអោយពួកគេបានប្រកួតគ្នាជាលើកទីពីរក្នុងលក្ខណៈដណ្តើមខ្សែក្រវាត់នេះតែម្តង ៕