អ្នកគាំទ្រ Juventus មួយចំនួនហាមក្រុមខ្លួនផ្ទេរ Lukaku
អ្នកគាំទ្រមួយក្រុមបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ Juventus ហើយបានបង្ហាញការតវាចំពោះពាក្យចចាមអារ៉ាមដែលថាក្លិបចង់ផ្ទេរ Romelu Lukaku ។
អ្នកគាំទ្រ Juventus រាប់សិបនាក់បានឈរនៅជិតរបងខាងក្រៅស្នាក់ការកណ្តាលក្លិបកាលពីថ្ងៃទី១៧ ខែកក្កដាដោយស្រែកថា “យើងមិនចង់ឱ្យ Lukaku មកទីនេះទេ” ។
កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមថា Juventus ចង់ចុះហត្ថលេខាផ្ទេរពី Lukaku ។ ក្រុមរហស្សនាមសេះបង្កង់បានពិចារណាផ្លាស់ប្តូរ Dusan Vlahovic សម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក។ Chelsea ហាក់ចាប់អារម្មណ៍លើជម្រើសនេះ ព្រោះកំពុងស្វែងរកខ្សែប្រយុទ្ធថ្មី ហើយចង់ចែកផ្លូវជាមួយ Lukaku៕