ព្រះខ័នរាជស្វាយរៀងបង្ហាញខ្លួនខ្សែប្រយុទ្ធឡាវ Bounphachan Bounkong
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្ហាញខ្សែប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong ជាផ្លូវការហើយសម្រាប់កូតាអាស៊ាន។
Bounphachan កើតឆ្នាំ២០០០ ធ្លាប់លេងនៅ Savan United ពីឆ្នាំ២០១៥ដល់២០១៦ និង Tip Savan ឆ្នាំ២០១៧ មុនចូលរួមជាមួយ Young Elephant ឆ្នាំ២០១៨។ គេធ្លាប់ជាប់ជម្រើសជាតិ U18 និង U23 ព្រមទាំងក្រុមធំឆ្នាំ២០១៨។
ព្រះខ័នរាជស្វាយរៀងក្លាយជាក្រុមដែលមួយទៀតកីឡាករវ័យ២៣ឆ្នាំជាកីឡាករអាស៊ានម្នាក់ទៀត បន្ទាប់ពីវិសាខា, អាយអេសអាយដង្កោសែនជ័យ, កោះកុងអេហ្វស៊ី និងគិរីវង់សុខសែនជ័យ៕