គ្រួសារ Mbappe មិនសប្បាយចិត្តចំពោះទង្វើរបស់គ្រូ PSG
សេចក្ដីថ្លែងការណ៍របស់លោក Luis Enrique មុនការប្រកួត UEFA Champions League របស់ Paris Saint Germain បានធ្វើឱ្យក្រុមគ្រួសាររបស់ Kylian Mbappe មិនសប្បាយចិត្ត។
មុនជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UCL តទល់ Real Sociedad គ្រូបង្វឹកជនជាតិអេស្ប៉ាញបង្ហើបថា ទំនងមិនប្រើ Mbappe ទេសម្រាប់ការប្រកួតដែលនៅសល់ក្នុងពានអឺរ៉ុបមួយនេះ។
“ប្រហែលអាច ប្រហែលអត់! នរណាដឹង។ ខ្ញុំនឹងនៅតែប្រើ Mbappe ដដែលទេនៅ UCL ដូចដែលខ្ញុំធ្លាប់ធ្វើនៅ Ligue 1។” នេះជាការលើកឡើងរបស់លោក Enrique។
គ្រួសាររបស់ Mbappe ចាត់ទុកថា ការថ្លែងនេះជាទង្វើមិនអាចទទួលយកបាន និងប៉ះពាល់ដល់កេរ្ដី៍ខ្សែប្រយុទ្ធឆ្នើមរូបនេះ៕