Adama Traore រកគ្រាប់បាល់បានដំបូងឲ្យ Wolves ឈ្នះ Fulham យប់មិញ (មានវីដេអូ Hi-Li)
ក្នុងជំនួបទីសប្តាហ៍៣១នៅក្របខណ្ឌបាល់ទាត់ Premier League យប់មិញនេះ ក្រុមបាល់ទាត់ Wolverhampton Wanderers បានប្រកួតឈ្នះក្រៅដីជាមួយក្រុម Fulham ១ទល់០យ៉ាងប្រផិតប្រផើយ ពោលគឺស៊ុតដោយកីឡាករ Adama Traore នៅនាទី៩០+២ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Silva ជាអ្នកបញ្ជូន។
គួរបញ្ជាក់ថា ជ័យជំនះ១ទល់០ ស៊ុតដោយ Adama Traore នេះ គឺជាគ្រាប់បាល់លើកដំបូងសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញ់រូបនេះ ក្រោយខកខានស៊ុតបាល់បញ្ជូលទីតាំងពីខែធ្នូ ឆ្នាំ២០១៩មកម្លេះ។ Traore គឺជាកីឡាករវ័យ២៥ឆ្នាំម្នាក់ដែល Wolves បានទិញពី Middlesbrough ក្នុងឆ្នាំ២០១៨ ដោយមានដើមកំណើតជាយុវជនរបស់ Barcelona កីឡាករ Adama Traore បានកសាងកេរ្តិ៍ឈ្មោះរបស់គេជាមួយក្រុម Wolves តាមរយៈបច្ចេកទេសការប្រើប្រាស់ល្បឿនរត់យ៉ាងលឿន ហើយកាលពីរដូវកាលមុនក៏មានក្លឹបធំៗនៅ Premier League ចាប់អារម្មណ៍ចង់បានផងដែរ ប៉ុន្តែដោយសារតែ Wolves លក់ក្នុងតម្លៃខ្លួនថ្លៃពេក។ គិតមកត្រឹមពេលនេះ Adama Traore បានបង្ហាញខ្ឡួនអោយ Wolves បានចំនួន៩៦លើក ក្នុងនោះស៊ុតបញ្ជូលទីបានចំនួន៦គ្រាប់៕ ( វីដេអូ Hi-Li នៅខាងក្រោមនេះ)