Pep Gaurdiola ថា Man City ត្រូវតែឈ្នះជាដាច់ខាតនៅណាត់ចុងក្រោយ
អ្នកចាត់ការ Pep Guardiola បានលើកឡើងថា កីឡាករ Manchester City នឹងប្រឹងឲ្យអស់ពីលទ្ធភាពក្នុងការប្រកួតចុងក្រោយដើម្បីយកឈ្នះ Liverpool ឈានទៅរកការលើកពាន Premier League ក្រោយបានត្រឹមស្មើក្រុម West Ham កាលពីយប់មិញ។
ប្រកួតណាត់ចុងក្រោយក្នុងលីគ Man City នឹងត្រូវជួប Aston Villa ដែលកំពុងដឹកនាំដោយអតីតកីឡាករ Liverpool គឺលោក Steven Gerrard។ មុនការប្រកួតនេះមកដល់លោក Pep បាននិយាយថា “ក្រុមរបស់ខ្លួនត្រូវតែឈ្នះដើម្បីក្លាយជាជើងឯក។
សូមបញ្ជាក់ថា ការប្រកួតសប្តាហ៍ទី៣៨ដែលជាការប្រកួតបិទបញ្ចប់ក្របខណ្ឌ Premier League រដូវកាល ២០២១-២២ នឹងធ្វើឡើងនៅយប់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ ដោយការប្រកួតក្រុមទាំងអស់នឹងធ្វើឡើងដំណាលគ្នាតែម្តង៕
The Nightmare